ព័ត៌មានរូបភាព ៖ នាវេលាថ្មើរនេះ ប្រិយមិត្ត មិត្តអ្នកអានទាំងអស់គ្នាកំពុងតែធ្វើអីហ្នឹង ??កុំប្រាប់ថា កំពុងតែអង្គុយសញ្ជឹងគិត ពីដំណើរកំសាន្តនៅចុងសប្តាហ៍នេះណា៎។ បើពិតជាដូច្នេះមែននោះ មិនសូវជាអផ្សុកណាស់ណានោះទេ ដោយឡែកតែ ប្រិយមិត្តអ្នកអានដែលសម្រាកថ្ងៃត្រង់ ទំនេរមិនមានអ្វីធ្វើ ពោលគឺគ្រាន់តែសម្រាកនោះ ពិតជាមានអារម្មណ៍ថាអផ្សុកណាស់ហើយមើលទៅ។
ដូច្នេះ ដើម្បីបំបាត់នូវអារម្មណ៍អផ្សុក ឆ្លៀតនៅក្នុងឱកាសនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្ត មិត្តអ្នកអាន ងាកក្រឡេកមកមើលនូវព័ត៌មានរូបភាពស្តីពី បណ្តាតារាសម្តែងស្រីចិន ស៊ិចៗស៊ី និងមានសម្រស់ស្រស់ស្អាតបំផុត ។ ដើម្បីកុំអោយទន្ទឹងរង់ចាំយូរ ធ្វើការតាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ ទាំងអស់គ្នាណា៎ ៖
នាង Liu Shishi កើតក្នុងឆ្នាំ ១៩៨៧ ក្នុងទីក្រុងប៉េកាំងប្រទេសចិន មានកំពស់ ១៦៥ទំងន់ ៤៤ គ.ក ។ នាង Liu Shishi មានអាជីពជាតារាសម្តែង និងនារីរបាំ។
នាង Yang Ying កើតក្នុងឆ្នាំ ១៩៨០ មានកំពស់ ១៦៧ ទំងន់ ៤៦ គ.ក នាងជាតារាសម្តែងស្រីល្បីឈ្មោះ ក៏ដូចជា ជាតារាចម្រៀងផងដែរ។
នាង Ma Su វ័យ ៣២ ឆ្នាំ ក៏បានក្លាយជាបេក្ខភាព តារាសម្តែងស្រីជនជាតិ ដ៏មានប្រជាប្រិយភាព នឹងសម្រស់ស្រស់ស្អាតផងដែរ ។
នាង He Zi កើតក្នុងឆ្នាំ ១៩៩០ នាក្រុង Nanning តំបន់ស្វ័យយ័ត Guangxi Zhuangភាគខាងត្បូង ប្រទេសចិន ។
ដោយមានកំពស់ ១៦៧ និងទម្ងន់ ៤៥ គ.ក នាង Gao Yuanyuan បានកើតនៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ ១៩៧៩ ។ នាងជាតារាសម្តែងនាំមុខ ក៏ដូចជាតារាម៉ូដែលដែលទទួលបានការពេញនិយម និងការគាំទ្រ។
នាង Chi-ling កើតនៅ Taipei ក្នុងឆ្នាំ ១៩៧៤ សព្វថ្ងៃ មានអាជីពជាតារាសម្តែង និងជាតារាម៉ូដែល ៕
* ព័ត៌មានរូបភាព មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន និយមគាំទ្រ ៖
- បណ្តារូបភាព គ្រោះធម្មជាតិថតចំពេល ដ៏គួរអោយរន្ធត់ និង ព្រឺក្បាលជាទីបំផុត- បណ្តារូបភាពកំប្លែង ថតរូបធម្មតាៗសោះ បែរជាប់ Background ស៊ិចៗស៊ី អីណា៎- តោះក្រឡេកមើល បេក្ខភាពមនុស្ស មានសំណាងអាក្រក់ជាងគេបំផុត មកពីជុំវិញពិភពលោក
ដោយ ៖ ពិសីប្រភព ៖ Diva