ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ បានចេញផ្សាយអោយដឹងថាក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមជើងហោះហើរ មានសមាជិកជាង ២៥០នាក់នោះបានផ្អើលនាំគ្នាលោត និងជម្លៀសខ្លួនចេញពីយន្តហោះមួយគ្រឿង តាមរយៈទ្វារអាសន្នខណៈពេលដែលមានគ្រោះអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើម៉ាស៊ីននាំឡើងនូវវាលឺដាក់ឥវ៉ាន់ (luggage-belt loader) ។
គួរបញ្ជាក់ផងដែរថា សកម្មភាពរត់ភៀសខ្លួនខាងលើនេះ ត្រូវបានថតជាប់សកម្មភាពទាំងស្រុងពីកាម៉េរ៉ាទូរស័ព្ទដៃផងដែរ។ លើសពីនេះប្រភពសារព័ត៌មានដដែលបន្ថែមថាករណីគ្រោះអគ្គីភ័យខាងលើបានកើតឡើងទៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Royal Air Maroc នៅឯអាកាសយានដ្ឋានអន្តរជាតិ Montreal's Trudeau Airportក្រុង Montreal ប្រទេសកាណាដា ។
ដោយឡែក មូលហេតុដែលនាំអោយមានការឆាបឆេះ បង្កើតបានជាគ្រោះអគ្គីភ័យខាងលើនេះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ ខណៈពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់មន្រ្តីប៉ូលីសនៅឡើយ។
យ៉ាងណាមិញ ពុំមាននរណាម្នាក់ទទួលរងរបួសធ្ងន់នោះទេ ពោលគឺ គ្រាន់តែមានអ្នកទទួលរងរបួសស្រាលដោយការឈ្លក់ផ្សែងតែពីរទៅបីនាក់តែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ- ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ