ព័ត៌មានអន្តរជាតិ   ៖  ​បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានធ្វើការចេញផ្សាយអត្ថបទសារព័ត៌មានរបស់ខ្លួន កាលពីម្សិលមិញនេះ អោយដឹងថា នៅឯប្រទេសឥណ្ឌាឯណោះវិញ   នាវាផ្ទុកយន្តហោះដ៏ធំមួយ  ដែលមានទម្ងន់ដល់ទៅ ៣៧,៥០០ តោន នឹងផលិតក្នុងស្រុកនោះ   ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈហើយ។

width=440

គួររំឭកផងដែរថា នាវាផ្ទុកយន្តហោះដ៏ធំ ផលិតនៅក្នុងស្រុកមួយគ្រឿងនេះ មានឈ្មោះថាINS Vikrant ។ យ៉ាងណាមិញ  ​​​ បើយោងតាមសម្តីអ្នកនាំពាក្យមកពីក្រសួងការពារជាតិប្រទេសនេះ លោក Sitanshu Kar អោយដឹងថា  INS Vikrant នឹងដាក់ដំណើរការជាផ្លូវការនាថ្ងៃអនាគត  ពោលគឺ  នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ  ដោយនៅក្នុងនោះវាពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់វិស័យកងទ័ពជើងទឹករបស់ប្រទេសនេះ។

width=437

លើសពីនេះទៅទៀត  អ្នកនាំពាក្យរូបនេះបន្ថែមថា INS Vikrant  មានប្រវែងបណ្តោយដល់ទៅ ២៦០ ម៉ែត្រ  និង   ប្រវែងទទឹង ៦០​ ម៉ែត្រ  ហើយវាពិតជាមានសមត្តភាពខ្ពស់ក្នុងការផ្ទុកយន្តហោះចម្បាំង MiG 29K បានផងដែរ។

width=434

គួរបញ្ជាក់ផងដែរថា​   មានតែសហរដ្ឋអាមេរិក  ចក្រភពអង់គ្លេស  បារាំង និងប្រទេសរុស្ស៊ីនោះទេ   ដែលមានសមត្តភាពក្នុងការរចនាម៉ូត      ក៏ដូចជាសាងសង់ឡើងនូវនាវាប្រភេទនេះ តែដោយឡែក មកទល់នឹងពេលបច្ចុប្បន្ននេះ  ឥណ្ឌា   បានក្លាយជាបេក្ខភាពប្រទេសថ្មីមួយផ្សេងទៀត   ដែលមានសមត្ថភាពខ្ពស់  ក្នុងការផលិតនាវាផ្ទុកយន្តហោះដោយខ្លួនឯង៕

ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- ជប៉ុនបង្ហាញ កប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន​ ចាប់តាំងពី បញ្ចប់សង្គ្រាមលោកលើកទីពីរ- វីដេអូ នាំគ្នាផ្អើលមើល ឆ្លាមក្បាលញញួរ   កើតកូននៅលើគោក  បន្ទាប់ពីប្រមាញ់បាន និងអូសឡើង ច្រាំង- វីដេអូ រណ្តៅស្រុត មានទំហំមុខកាត់ជាង ១៨ ម៉ែត្រ ដ៏គួរអោយរន្ធត់ លេបត្របាក់ផ្នែកខ្លះ នៃភពផែនដី

ដោយ ៖ រិទ្ធីប្រភព ៖ CNN