ព័ត៌មានអន្តរជាតិ ៖ កងយោធារបស់សហរដ្ឋអាម៉េរិក នៅថ្ងៃចន្ទ ទី១៨ ខែសីហា បានបន្តការវាយប្រហារ របស់ខ្លួន ទៅលើក្រុម ឧទ្ទាមរដ្ឋឥស្លាម និងលីវ៉ាន់ នៅក្នុងប្រទេស អ៊ីរ៉ាក់ ជិតទំនប់ មូសាល់ ដេម នេះបើ តាម មន្រ្តីបញ្ជាការដ្ឋានកណ្តាល របស់ អាម៉េរិកបានលើកឡើង។

/

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ​ ផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាម​សេច​ក្តីថ្លែងការណ៍ របស់អាម៉េរិកថា «ការវាយប្រហារកន្លងមកនេះ បានធ្វើឲ្យខូចខាត និងបំផ្លាញទីតំាងរបស់ ក្រុម ឧទ្ទាម ISIL ចំនួន ០៩ ក្នុង នោះមាន ប៉ុស្តិ៍ត្រួតពិនិត្យរបស់ក្រុម ​  ISIL​ ចំនួនមួយ , រថយន្តច្នៃបំពាក់ អាវុធចំនួន ០៦, រថយន្តបំពាក់អាវុធធុនស្រាលមួយ  , រ ថយន្តបំពាក់អាវុធ ប្រឆំាងការបាញ់ផ្លោង ពីយន្ត ហោះមួយគ្រឿង និងទីតំាងក្រវ៉ាត់របស់បន្ទាយក្រុមឧទ្ទាមមួយកន្លែងទៀត»   ចាប់តំាង ពី ថ្ងៃ ទី ០៨ ខែ សីហាមក បញ្ជាការដ្ឋាន  របស់អាម៉េរិក បានដឹកនាំ  ការវាយប្រហារ  ដោយមានការចូលរួមពីយន្តហោះ ចម្បំាងចំនួន ៦៨គ្រឿងហើយ ក្នុងនោះមាន ៣៥គ្រឿង    ជាយន្តហោះដែលគាំទ្រដោយកងកម្លំាងអ៊ីរ៉ាក់ នៅជិតទំនប់ មូសាល់ ដេម។

/

សេចក្តីថ្លែងការណ៍ របស់  បញ្ជាការដ្ឋាន  អាម៉េរិក បានបន្តទៀតថា ការវាយប្រហារទំាងនោះ គឺមានការ អនុញ្ញាត និងគាំទ្រ ដោយ កង កម្លំាង សន្តិសុខអ៊ីរ៉ាក់ និង  កងកម្លំាងការពាររបស់ពួកឃឺដ ខណៈពួកគេ រួមគ្នាធ្វើការប្រឆំាង នឹង ពួកឧទ្ទាម ISIL ព្រម ទំាងការពារហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិកអាម៉េរិក និង   ទ្រព សម្បត្តិដទៃទៀត រួមទំាងកិច្ចខិតខំប្រឹងប្រែងគំាទ្រផ្នែក មនុស្សធម៌ទៀតផង៕

ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ