គំរូស្មាតហ្វូនពីររបស់ Samsung និង HTC ត្រូវបានគេវាយតំលៃថា ជាគូប្រជែងគីឡូធ្ងន់បំផុតនៅក្នុងពិភពឧបករណ៍ Android នៅដើមឆ្នាំ 2013 នេះ។

បើនិយាយពីរូបរាង ផលិតផលទាំងពីរមានការរចនាម៉ូតផ្សេងគ្នា។ ដូច្នេះ ភាពស្អាត រឺអាក្រក់គឺអាស្រ័យទៅលើអារម្មណ៍នៃការចូលចិត្ត របស់មនុស្សម្នាក់ៗ។ មានអ្នកខ្លះ ចូលចិត្តភាពស្រាល ស្តើង សំបកជ័រ ថ្មអាចដោះដូរបាន នៅលើ S4, អ្នកខ្លះទៀតចូលចិត្ត សំបកធ្វើពីធាតុអាលុយមីញ៉ូម ថ្មមិនអាចដោះដូរបានដូច iPhone 5 នៅលើ One។ បើតាមការវាយតំលៃរបស់PhoneArena ឧបករណ៍របស់ Samsung គឺមិនប្រណិតស្មើ One ទេ តែវាផ្តល់អារម្មណ៍ស្រួលកាន់នៅនឹងដៃជាង។

តោះ! ក្រឡេកមើលបណ្តារូបភាពខាងក្រោមទាំងអស់គ្នាមើល៍ តើស្មាតហ្វូនមួយណា មានរូបរាងស្អាតជាង? ( S4 នៅខាងឆ្វេងដៃ និងខាងក្រោម)​។

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VE