ក្រុមវិស្វករចិន បានបង្កើតឡើងនូវរ៉ូបូតដែលមានរូបរាង និងមុខមាត់ដូចមនុស្សបេះបិទ ហើយវាអាចធ្មេចភ្នែក ជជែកគ្នាជាមួយមនុស្ស ឬសរសេរអក្សរ។

/

បណ្ដាមនុស្សយន្តដែលត្រូវបានឧទ្ទេសនាមនៅក្នុងសិក្ខាសាលាមនុស្សយន្ដពិភពលោកដែលត្រូវបានធ្វើឡើងនៅក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២១ដល់២៥តុលា បានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សដែលបានចូលរួម ដោយសារតែមនុស្សយន្តទាំងនេះ មានសមត្ថភាពពិសេសៗ នេះបើតាមទំព័រ Mirror។

/

មនុស្សយន្តឈ្មោះ Jia Jia មានមុខមាត់ដូចនារីក្រមុំម្នាក់។ នាងអាចធ្មេចភ្នែក និងជជែកគ្នាជាមួយមនុស្ស។ នារីមនុស្សយន្តនេះ ក៏អាចធ្វើចលនារាងកាយ ដឹងអំពីទឹកមុខ ក៏ដូចជាវ័យរបស់អ្នកនៅចំពោះមុខ។

/

/

យោងតាមក្រុមជំនាញផ្នែកមនុស្សយន្ត បណ្ដារ៉ូបូតបច្ចុប្បន្ន គឺស្ថិតនៅក្នុងដំណាក់កាលដំបូង។ ក្នុងពេលអនាគត នៅពេលខួរក្បាលសិប្បនិម្មិតបានរីកចម្រើន មនុស្សយន្តនឹងស្ថិតក្នុងដំណាក់កាលទីពីរ ហើយថ្ងៃណាមួយ មនុស្សយន្តនឹងអាចជំនួសមនុស្សបាន១០០% មិនខាន។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail