ខ្នាន់កាំភ្លើងពីរនាក់ បានបាញ់រះទៅលើនគរបាលអាមេរិក១០នាក់​ ក្នុង​បាតុកម្មមួយ​នៅ Dallas 

រដ្ឋ​ Texas បណ្ដាល​ឱ្យមានមនុស្សស្លាប់យ៉ាងតិច ៣នាក់។

/នគរបាល ១០នាក់​ ត្រូវបានជន ២នាក់ បាញ់ប្រហារ​ បណ្ដាល​ឱ្យស្លាប់មនុស្ស ៣នាក់ និង ២ នាក់ទៀត​ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ​ នេះបើតាមទំព័រ Reuters។ ករណីខាងលើនេះ បានកើត ឡើង​នៅក្នុង​បាតុកម្ម​ដោយ​អហឹង្សាមួយ​នៅ​ Dallas។

David O. Brown មេនគរបាលម្នាក់ នៅក្រុង Dallas បាននិយាយថា ៖ “នគរបាលកំពុង​តាមរក ​ជនដៃដល់”។

/

នាង Clarissa Myles បានប្រាប់ CNN ថា ៖ “ខ្ញុំ​ឃើញ មានការបាញ់កាំភ្លើង​យ៉ាងតិច ៣០គ្រាប់”។

មនុស្សម្នាក់ទៀត​ និយាយថា ៖ “ខ្ញុំកំពុងតែដើរ​ក្បែរនគរបាលម្នាក់​ដែលមកការពារ​បាតុករ ភ្លាម នោះ​ដ៏ស្រាប់តែ មានលឺសម្លេងកាំភ្លើងប្រមាណជាជាង ៨គ្រាប់”។ បុរស​នេះបន្តថា អ្វីៗកើត ឡើង​យ៉ាង​ឆាប់រហ័ស ស្ទើរតែមិនអាចជឿបាន។

វីដេអូដែលត្រូវបានគេបង្ហោះនៅលើអ៊ីនធឺរណែត បង្ហាញថា​ កងកម្លាំងប្រដាប់អាវុធ កំពុង​តែ ឡោមព័ន្ធ​កន្លែងកើតហេតុ ខណៈដែលមាននគរបាល​ប្រដាប់ដោយខែល ដើរ​ឆ្ពោះទៅមុខ។

/

ជនសង្ស័យថាបានបាញ់ប្រហារ​ទៅលើនគរបាល

សូមបញ្ជាក់ថា ករណីខាងលើនេះ បានកើតឡើង ស្របពេលដែលមានបាតុកម្ម​មួយចំនួន ដែល ត្រូវបានធ្វើឡើងដើម្បីសំដែង​ការមិនពេញចិត្ត​ចំពោះនគរបាលដែលបានបាញ់​សម្លាប់ជនស្បែក ខ្មៅ​ចំនួនពីរនាក់​ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។

ប្រែសម្រួល ៖ បុត្រា