ព័ត៌មានអន្តរជាតិ ៖ ប្រអប់ខ្មៅ នៃយន្តហោះ    Airbus  A  ៣២០ របស់ក្រុមហ៊ុន អាកាសចរណ៍អាល្លឺម៉ង់ ដែលបានធ្លាក់ នៅតំបន់ភ្នំ ភាគខាងត្បូង ប្រទេស  បារាំង កាលពីយប់ថ្ងៃអង្គារ ត្រូវបានក្រុមសង្គ្រោះរក ឃើញហើយ តែត្រូវបានរងការ ខូចខាតយ៉ាងខ្លាំង   ។ នេះបើតាមរដ្ឋមន្រ្ដី ក្រសួងមហាផ្ទៃ បារាំង លោក Bernard Cazeneuve បានឲ្យដឹង នៅថ្ងៃពុធនេះ ។

/

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះបន្ដថា     លោក  Cazeneuve បានប្រាប់ទៅវិទ្យុ RTL ថា ប្រអប់ខ្មៅនោះ ទោះ     បី ជាខូចខាតយ៉ាងណា ក៏ដោយនេះ នៅតែអាចប្រើប្រាស់ សម្រាប់ការ វិភាគ ហេតុការណ៍ ដែលបានកើតទ្បើងក្នុង ប៉ុន្មានម៉ោងខាងមុខនោះ ។

/

លោក បន្ថែមថា ប្រអប់ខ្មៅនោះត្រូវបានគេបញ្ជូន ទៅ    កាន់ ការិយាល័យ ស៊ើបអង្កេត កាលពីល្ងាចថ្ងៃ អង្គារ តែមិនទាន់មានព័ត៌មាន អ្វីឲ្យច្បាស់ ការនូវទ្បើយនោះ នៃហេតុការណ៍ ធ្លាក់យន្ដហោះនោះ។

គួរបញ្ជាក់ថា ប្រអប់ខ្មៅ នៃយន្តហោះ Airbus A ៣២០ ផ្ទុកចំនួនមនុស្សស្លាប់ សរុបកើនឡើងដល់ ១៥០ នាក់ ក្រោយពីទារកពីរនាក់ ក៏ត្រូវបានគេអះអាងថា ស្ថិតនៅលើយន្ត ហោះដែរ ។

/

/

យន្តហោះខាងលើនេះ បានធ្វើ    ដំណើរពី  ទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ឆ្ពោះទៅកាន់ទីក្រុង ឌូសែលដូហ្វ របស់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែ វាបានធ្លាក់ពេលហោះ ឆ្លងកាត់ភាគខាងត្បូង ប្រទេសបារាំង នៅក្បែរទីក្រុង បាសេឡូនណិត នៃតំបន់ ភ្នំ អាល់ភ៍ កាល ពីវេលាម៉ោង ១១ព្រឹក ថ្ងៃអង្គារ ទី២៤ ខែមីនា ម៉ោងនៅទីក្រុងប៉ារីស ។កម្ទេចកម្ទីរយន្តហោះ ត្រូវបានរកឃើញ នៅជម្រាលភ្នំ ដែលមានកម្ពស់ ១.៥០០ ទៅ២.០០០ ម៉ែត្រពីនីវ៉ូ ទឹកសមុទ្រ ហើយពេលនេះ ប្រអប់ខ្មៅក៏ត្រូវបានរកឃើញ  ផងដែរ ដោយអាជ្ញាធរ មានសមត្ថកិច្ច របស់ បារាំង កំពុងតែពិនិត្យទិន្ន ន័យនៅក្នុងនោះ៕

សូមបញ្ជាក់ថា មនុស្សចម្រុះជាតិសាសន៍ នៅលើជើងហោះហើរ  4U 9525 ដែលបានធ្លាក់ គឺ  ៦៧ នាក់ ទំនងជាជនជាតិ អាល្លឺម៉ង់ ( ១៦ នាក់ ជា សិស្សវិទ្យាល័យ  )    និង  មានជនជាតិអេស្ប៉ាញ, តួកគី, និង ជប៉ុនផងដែរ ។ យន្តហោះបានដឹក អ្នកដំណើរ ១៤៤នាក់, ទារក ២នាក់, និងពីឡុត ព្រម  ទាំងសហការី ៦នាក់ទៀត ៕

/

/

ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី និង ស៊ិនហយរ