HTC និង Verizon បានធ្វើការបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូន Android មួយដែលខ្លាំងបំផុត សំរាប់ពេលបច្ចុប្បន្ននេះ។
HTC DNA បានបំពាក់នូវអេក្រង់ Super LCD3 មានទំហំ 5 inch កំរិតពន្លឺ FullHD 1920x1080ពោលគឺមាន Pixel ដល់ទៅ 440ppi ខ្ពស់ជាងច្រើនបើប្រៀបនឹងកំរិតធម្មតារបស់បណ្តាស្មាតហ្វូនស៊េរីទំនើបៗសព្វថ្ងៃនេះ។

HTC DNA
និយាយពីរូបសណ្ឋានវិញ HTC DNA បំពាក់នូវ CPU Qualcomm Snapdragon S4 Pro 4x មានល្បឿន 1.5Ghz, 2GB RAM, Support LTE, Wifi a/b/g/n, Bluetooth 4.0, Sound Beats, Sense+ ថ្ម 2080mAh, កាមេរ៉ាក្រោយមានទំហំ 8 megapixel និងកាមេរ៉ាមុខមានទំហំ 2,1 megapixel,ប្រព័ន្ធប្រតិបត្តិការ Android 4.1, មានកម្រាស់ 9,73cm, ទម្ងន់ 138gram... និងមានចំនុចពិសេសៗជាច្រើនទៀតដែលលេចធ្លោបំផុតរបស់ HTC ស៊េរីខ្ពស់សព្វថ្ងៃនេះ៕
ដោយ៖ សិលាប្រភព៖ TTE, VE & Youtube