ព័ត៌មានអន្តរជាតិ ៖ ប្រការល្អ ខណៈរឿងអាស្រូវមួយនេះមិនទាន់កើតមានឡើងនៅក្នុងក្រុងភ្នំពេញ បើកើតមានឡើងមែននោះ លោកអ្នកអាចនឹងទទួលទាន ឈាមមាន់  ឈា មទា ក្លែងក្លាយទាំងមិន ដល់ខ្លួនក៏ថាបាន ។

/

ដល់ម្លឹងផង !!! សូម្បីតែឈាមទា ក៏ត្រូវគេបញ្ជាក់បានថា ក្លែងក្លាយដែរ FAKE ។ បុរសម្នាក់ មកពី ក្រុង Ankan ខេត្ត Shaanxi ប្រទេសចិន ត្រូវបានមន្រ្តីប៉ូលីសធ្វើ ការចាប់ ឃាត់ខ្លួន ពាក់ព័ន្ធនឹងការ ផលិត ផលិតផល ឈាមទា ក្លែងក្លាយ ដោយផលិតចេញពី   វត្ថុធាតុ ដើម ពុំមែនឈាមទា នោះទេ ប៉ុន្តែ ជំនួសមកវិញ នូវឈាមគោ ក៏ដូចជា ឈាម សត្វចៀម គួបផ្សំ   ជាមួយនឹងការដាក់បន្ថែមសារ ជាតិគីមីមួយចំនួន ដើម្បីរក្សាបានគុណភាព និងទុកអោយបានយូរ ។

width=492

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា រឿងសម្ងាត់នៃការផលិតឈាមទា  ក្លែងក្លាយលក្ខណៈ គ្រួ សារមួយនេះ អាចបើកការណ៍ទៅបាន បន្ទាប់ពីមានសេចក្តីរាយការណ៍ទៅដល់មន្រ្តីមានសមត្ថកិច្ច ពីសំណាក់ផ្ទះអ្នកជិតខាង ជនជាប់ចោទ ថាជះក្លិនអសោចជាខ្លាំង   ជាការឆ្លើយតប ប៉ូលីសក៏បាន ចុះអន្តរគមន៍ នៅផ្ទះជនសង្ស័យ ឈ្មោះថា លោក Li និងបានរក ឃើញ ធុង ប្រមាណជាង ២០ ធុង ផ្ទុកទៅដោយ ផលិតផល ឈាមទា ក្លែងក្លាយ ពិត   ប្រាកដមែន រហូតឈានដល់ការចាប់ឃាត់ខ្លួន រឹបអូស និងបំផ្លាញចោល ។

របាយការណ៍ បញ្ជាក់ថា លោក Li ដើម្បីធានា  អោយ បានថា ផលិតផល ឈាមទា ក្លែងក្លាយរបស់ ខ្លួនរក្សាបានគុណភាពខ្ពស់ និង រក្សាទុកបានយូរ  លោកបានប្រើប្រាស់ សារជាតិគីមីរួមមានដូចជា formaldehyde និង អាស៊ីត  អ៊ីដ្រូសែន  (hydrogen peroxide) ដោយបានយក ឈាមទា ក្លែងក្លាយ ដាក់ត្រាំក្នុងសារជាតិ គីមីទាំងនេះ  បន្ទាប់  ពី  លោកទទួលទិញ ឈាមគោ និងឈាមចៀម ពីប្រជា ពលរដ្ឋនៅក្នុងតំបន់ ជាប្រចាំថ្ងៃ យកទៅចំអិន រហូតចេញជា ឈាមទា ក្លែងក្លាយ កាត់ជាដុំៗ ដាក់ ត្រាំនៅក្នុងធុង ដែលផ្ទុកទៅដោយសារជាតិ គីមីខាងលើ ។

គួររំឮកថា លោក Li បានជួលផ្ទះមួយកន្លែង មានកំពស់ ២ ជាន់ កាល  ពី ដើមឆ្នាំនេះ ខណៈលោក រស់នៅជាន់ទី ២ ដោយឡែកតែជាន់ទី ១ លោកបានប្រើប្រាស់ ជា  កន្លែងផលិត ផលិតផល ឈាម ទាក្លែងក្លាយ   លក្ខណៈ គ្រួសារមួយនេះ ទាំងខុសច្បាប់ គ្មាន អនាម័យ គ្មាន គុណភាព និង  ហានិ ភ័យ៕

/

/

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា