អ្នកគាំទ្របាល់ទាត់នីមួយៗ តែងតែមាន កីឡាករដែលគេពេញចិត្ត ហើយពួកគេនោះ ក៏ជានិមិត្តរូបរបស់គេដែរ ។ ថ្មីៗនេះ កីឡាករក្រុម Barcelona ម្នាក់បានធ្វើអោយ អ្នកគាំទ្រវ័យក្មេងម្នាក់ រំភើបសប្បាយចិត្ត ដល់ថ្នាក់យំសស្រាក់សស្រាំ ដោយសារសប្បាយចិត្តពេក ។
នៅក្នុងពេលប្រកួតចប់ កីឡាករទាំងអស់ ក៏បានដើរចូលទៅក្នុងបន្ទប់ផ្លាស់ខោអាវ ។ អ្នកគាំទ្រវ័យក្មេងម្នាក់ បានមកឈរនៅជិតផ្លូវ ចូលរបស់កីឡាករ ហើយក៏បានស្រែកហៅ និមិត្តរូបរបស់គាត់ដែលមានដូចជា Pedro, Messi និង Alexis តែពួកគេធ្វើព្រងើយ តែដល់ពេលកីឡាករ Piqueវិញគ្រាន់តែលើឈ្មោះគាត់ភ្លាម ក៏បានដោះអាវ ហើយជូនទៅ អ្នកគាំទ្រជាកុមារានោះ ដោយស្នាមញញឹម ។ អ្នកគាំទ្រនោះ សប្បាយចិត្ត ដល់យំអោប ឪពុករបស់គាត់ ។
វីដេអូដែល Pique ដោះអាវជូនកុមារាមួយនោះ ត្រូវបានទូរទស្សន៍ប៉ុស្ត៍ Cannal យកមកចាក់ផ្សាយធ្វើជាព័ត៌មាន ធ្វើអោយ Pique ទទួលបានការចាប់អារម្មណ៍ និងគោរពជាខ្លាំង ៕