ពេលបង្ហាញណែនាំស្មាតហ្វូន Pixel និង Pixel XL Google ចង់ឲ្យស្មាតហ្វូនថ្មីរបស់ខ្លួន នឹងក្លាយជាម្ចាស់​ជើងឯក​ ស្តីពីកាមេរ៉ាលើស្មាតហ្វូន។

/

The PetaPixel បានឲ្យដឹងថា Google បានសម្ងំអភិវឌ្ឍស្មាតហ្វូន Pixel និង Pixel XL យ៉ាងស្ងៀមស្ងាត់​ហើយក្រុមហ៊ុនមានមោទនភាព ស្តីពីកាមេរ៉ានៅលើស្មាតហ្វូនទាំងពីរម៉ូដែលនេះណាស់។ DxOMark ដែល​ជាក្រុមហ៊ុនមួយជំនាញខាងវិភាគ ទៅលើគុណភាព រូបភាព និងវីដេអូថតចេញ​ពីកាមេរ៉ារបស់​ស្មាតហ្វូន​នោះ បានធ្វើការពិសោធន៍ និងបានឲ្យដឹងថា កាមេរ៉ាក្រោយរបស់ Google Pixel ដែលមាន​កំរិត​រីសូលុយ​ហ្សិន 12.3 megapixel វាទទួលបានពិន្ទុ ៨៩។ នេះគឺជាចំនួនតួរលេខខ្ពស់បំផុត នៅពេល​វេលាបច្ចុប្បន្ន​នេះ។ HTC 10, Samsung S7 Edge ទទួលបានពិន្ទុ ៨៨ ក្នុងពេលដែល iPhone 7 របស់ Apple មានពិន្ទុ​តិចជាង Pixel​ ដល់ទៅ ៣ពិន្ទុ។

/

/

Pixel បានយកឈ្នះ បណ្តាគូរប្រជែងផ្សេងទៀត ស្តីពីកាមេរ៉ា អ្នកតំណាង DxOMark បានឲ្យដឹង​ដូច្នេះ។ ចំនុចខ្លាំងបំផុតរបស់ស្មាតហ្វូននេះ គឺសមត្ថភាពថតរូបក្នុងលក្ខខណ្ឌដែលមានពន្លឺស្មុគស្មាញ។​​Mode HDR+ ដំណើរការយ៉ាងមានប្រសិទ្ធភាព ដែលជួយរក្សាបានយ៉ាងលំអិតនៅតំបន់ភ្លឺ ហើយក៏នៅ​តែ​​បង្ហាញពន្លឺបានយ៉ាងល្អ នៅតំបន់ងងឹត។

/

DxOMark ក៏បានសង្កត់ធ្ងន់ថា: ពួកយើងបានសាកល្បងពិសោធ លើស្មាតហ្វូនជាច្រើន។ ជាក់ស្តែង​ Pixel គឺជាស្មាតហ្វូនដែលមានសមត្ថភាពថតរូបបានយ៉ាងល្អជាងគេ ពេលបច្ចុប្បន្ននេះ នៅក្នុងលក្ខខណ្ឌ​ពន្លឺផ្សេងៗគ្នា។ ហើយវាក៏ជា ឧបករណ៍ល្អបំផុតមួយ ក្នុងចំណោមឧបករណ៍មួយចំនួនទៀត ក្នុងការថត​វីដេអូផងដែរ។ 

ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ដែលបានថតចេញពីកាមេរ៉ាក្រោយរបស់ Google Pixel:

/

/

/

/

- ឥណ្ឌាបានលុបចោលបម្រាម ហាមការធ្វើដំណើរ តាមផ្លូវអាកាស ជាមួយនឹង Galaxy Note 7 វិញហើយ

 

ប្រែសម្រួល៖ មង្គលប្រភព៖ DxOMark, Vreview