ព័ត៌មានរូបភាព ៖ ពិតណាស់ ការផ្តល់កំណើតកូនតាមរយៈការវះកាត់ ក៏ដូចជាតាមធម្មជាតិទស្សនិកជនរាល់គ្នា ពិ តជាធ្លាប់បានដឹងរួចមកហើយ កាលពីពេលកន្លងទៅ ខណៈពេលដែលវាគ្មានអ្វីប្លែកនោះទេ។ យ៉ាងណាមិញ នៅក្នុងឱកាសនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជនទាំងអស់គ្នា ងាកមកមើលនូវព័ត៌មានរូបភាព ប្រមូលផ្តុំទៅដោយ បេក្ខភាពទារកគីឡូធ្ងន់បំផុត ដែលបានចាប់កំណើតមកពីជុំវិញពិភពលោក មានតាំងពីការវះកាត់ និងកើតតាមបែបធម្មជាតិ តែជាទូទៅ កូនដែលមានគីឡូធ្ងន់យ៉ាងដូច្នេះរមែងតែងឃើញកើតតាមការវះកាត់ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាពដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ ទាំងអស់គ្នាណា៎ ៖
ខណៈកើតមកមានគីឡូធ្ងន់ដល់ទៅ ៧,២ គ.ក ទារកតូចរួបនេះ បានក្លាយជាបេក្ខភាពទារក មានគីឡូធ្ងន់បំផុត នៅរដ្ឋតិចសាស់ សហរដ្ខអាមេរិក ក្នុងនោះ ស្រ្តីជាម្តាយមានឈ្មោះថា Janet Johnson
Nadia បេក្ខភាពទារិកាតូចមានគីឡូធ្ងន់បំផុត មកពីប្រទេស Siberia កើតមាននាំមកនូវគីឡូ ធ្ងន់ដល់ទៅ ៧,៧ គ.ក ឯណោះ

ទារកតូចកើតបាន ៤ ថ្ងៃ ក៏កំពុងសម្រាកនៅចំកណ្តាលទារកតូចពីរនាក់ផ្សេងទៀត ដែលកើតមកមានគីឡូមធ្យម។ ទារកតូចកើតបាន ៤ ថ្ងៃម្នាក់នេះ ជាទារកដែលកើតមកមានគីឡូធ្ងន់បំផុតនៅប្រទេសឥណ្ឌូនេស៊ី ៨,៧ គ.ក (រូបភាពឯកសារសម្រាកនៅឯមន្ទីរពេទ្យ Abdul Manan General Hospital ។
Stephon Hendrix Louis-Jean បេក្ខភាពទារិកាតូច ដែលកើតមកមានគីឡូធ្ងន់បំផុតប្រចាំ មន្ទីរពេទ្យ William W. Backus Hospital គេមានគីឡូដល់ទៅជិត ៧ គ.ក ។

Ademilton dos Santos បេក្ខភាពទារក ដែលកើតមកមានគីឡូធ្ងន់បំផុត នៅក្នុងប្រវត្តិសាស្រ្ត ប្រទេសអូស្រា្តលី គេមានគីឡូដល់ទៅ ៨ គ.ក ឯណោះ ៕
* ព័ត៌មានរូបភាពដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- កម្រងរូបភាព បណ្តាសត្វគ្រោះថ្នាក់ បំផុតមកពីជុំវិញ ពិភពលោក
- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក- តោះទៅមើល កំពូលបេក្ខភាព ធ្វើការវះកាត់ឆ្គួតបំផុត មកពីជុំវិញ សកលលោក- បណ្តារូបភាព សិស្សនិស្សិត មានទម្លាប់អាក្រក់ ត្រូវមហាជន រិះគន់យ៉ាងចាស់ដៃ- បណ្តាបេក្ខភាព ទារកកើតមក មានគីឡូធ្ងន់បំផុត មកពីជុំវិញពិភពលោក- កម្រងរូបភាព បណ្តាសត្វគ្រោះថ្នាក់ បំផុតមកពីជុំវិញ ពិភពលោក
ដោយ ៖ ពិសីប្រភព ៖ online