ព័ត៌មានអន្តរជាតិ ៖ សមាជិក ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម IS ដែលធ្លាប់តែបិទមុខ ធ្លាប់ត្រូវ បានគេស្គាល់ឈ្មោះថា Jihadi Johnជាញឹកញាប់ មានវត្ត មាននៅក្នុងវីដេអូ សម្លាប់ចំណាប់ ខ្មាំង មកពី លោកខាងលិចនោះ ត្រូវបានស្គាល់ឈ្មោះហើយ ។
ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី អោយដឹងថា ៖ គាត់មានឈ្មោះថា Mohammed Emwaz ជាពលរដ្ឋកើត នៅក្នុងទឹកដីប្រទេសអង់គ្លេស មានវ័យ ២៥ ឆ្នាំ មកពីភាគខាងលិច ទីក្រុង ឡុងដ៍ ផ្ទាល់តែម្តង វត្តមាន របស់លោក កាលពីពេលកន្លងទៅនេះ ត្រូវបានស្គាល់ដោយ ភ្នាក់ងារសេវា សន្តិសុខចក្រភពអង់គ្លេស ។ យ៉ាងណាក៏ដោយចុះ មន្រ្តីប៉ូលីស ចក្រភពអង់គ្លេស បដិសេធក្នុងការបកស្រាយខណៈលើកឡើងអោយ ដឹងថា នឹងមានការស៊ើបអង្កេតបន្ថែមទៀត ។
លោក Emwazi បង្ហាញវត្តមានជាលើកដំបូង ក្នុងឃ្លីបវីដេអូមួយ អំឡុងខែ សីហា កន្លងទៅពោលវត្តមាន របស់លោកបានបង្ហាញជាក់ស្តែង ថាបានសម្លាប់កាត់ក្បាល អ្នកកាសែតសហរដ្ឋអាមេរិក James Foley ក្រោយៗមកទៀត វត្តមានរបស់លោក ត្រូវបានគេមើលឃើញសាជាថ្មី ថាបានបង្ហាញខ្លួន នៅក្នុងវីដេអូខ្លី មួយផ្សេងទៀត សម្លាប់ ចំណាប់ខ្មាំងផ្សេងៗទៀត ជាបន្តបន្ទាប់ រួមមានដូចជា ៖ អ្នកកាសែត សហរដ្ឋអា មេរិក Steven Sotloff បុគ្គលិកមនុស្សធម៌ David Haines អ្នកបើកបរ តាក់ស៊ី Alan Henning និងបុគ្គលិក ជំនួយមនុស្សធម៌ម្នាក់ផ្សេងទៀត លោក Abdul-Rahman Kassig ដែលធ្លាប់ត្រូវបានគេហៅថា Peter ៕
- អាន ៖ ពិជឃាត សម្លាប់មនុស្ស មិនញញើតដៃ នាងខ្ញុំ ចង់ចាប់គេទាំងរស់ ព្រោះគេ សម្លាប់កាត់ក្បាលប្តីនាងខ្ញុំទាំងរស់
- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ដល់ទៅ ២១ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី