ព័ត៌មានអន្តរជាតិ ៖ ព័ត៌មាន Sky News បានផ្សាយភ្លាមៗថា ក្រុមខ្មាន់កាំភ្លើងដែលបានចាប់ជំរិត មនុស្ស ជាច្រើននាក់ នៅក្នុងហាងកាហ្វេ Lindt ក្នុងអគារ Martin Place ទីក្រុងស៊ីដនី បានប្រកាសទាមទារចង់ជួប នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Tony Abbot ។ ចំណែកប៉ូលិសបានបញ្ជាក់ថា អត្តសញ្ញាណ របស់ខ្មាន់ កាំភ្លើង ត្រូវបានស្គាល់ហើយ។ ក្រុមប៉ូលិសពិសេសអូស្រ្តាលី កំពុងប្រតិបត្តិការលើការរំដោះ ចំណាប់ខ្មាំង បន្តទៀត ចំណែកពាក់ព័ន្ធហេតុផល នៃការ ចាប់ជំរិតនោះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអាជ្ញាធរ អូស្រ្តាលីជឿជាក់ថា ជាស្នាដៃរបស់ក្រុម ISIS ៕
- អាន ៖ ផ្ទុះអាវុធ នៅហាងកាហ្វេ កណ្តាលក្រុង ខណៈ ខ្មាន់កាំភ្លើង ចាប់ជម្រិត ចំណាប់ខ្មាំង ច្រើននាក់ (មានវីដេអូ)
ប្រភព ៖ ដើមអម្ពិល ស្កាយញូវ យូធូប