ត្រឹមរយៈពេល ២ថ្ងៃ ក្រុមហ៊ុន Apple បានលក់ iPhone 5S អស់ពីស្តុក នៅក្នុងប្រទេសចំនួន ១១ ដែលនេះជាភាពជោគជ័យ យ៉ាងធំធេងសម្រាប់ Apple។
យោងតាមសារព័ត៌មាន Apple Insider បានឲ្យដឹងថា មិនដល់ពីរថ្ងៃផង ក្រុមហ៊ុន Apple បានលក់ iPhone 5S អស់ពីឃ្លាំង នៅតាមប្រទេសចំនួន ១១ដូចគឺអូស្ត្រាលី កាណាដា ចិន បារាំងអាល្លឺម៉ង់ ហុងកុង ជប៉ុន សិង្ហាបុរី អង់គ្លេស សហរដ្ឋអាមេរិក និង Puerto Rico ដែលហាងទាំងនេះគ្មានលក់ iPhone 5S ទៀតទេ។
ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ រហូតដល់ខែតុលា ទើបក្រុមហ៊ុន Apple មាន iPhone 5S លក់វិញ។
គួរបញ្ជាក់ផងដែរថា តួលេខនៃការលក់ iPhone 5S នៅមិនទាន់ដឹងជាផ្លូវការនោះទេ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយសម្រាប់សប្ដាហ៍ដំបូង Apple អាចលក់បាន ៨លានគ្រឿង៕
ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល