យោងតាមទិន្នន័យមួយដែលត្រូវបាន   Wealth-X និង UBS បញ្ចេញជាសាធារណៈ   នៅលើទំព័រ billionairecensus នាចុងឆ្នាំនេះ បង្ហាញថា អាយុជាមធ្យមនៃសេដ្ឋី ១៥៧នាក់ របស់ចិន គឺ ៥៣ឆ្នាំ ក្មេងជាងដល់ទៅ ៩ឆ្នាំ ធៀបនឹងអាយុជាមធ្យមរបស់សេដ្ឋីទូទាំងពិភពលោក។ទំព័រ billionairecensus បានឱ្យដឹងថា បណ្ដាសេដ្ឋីទូទាំងពិភពលោក មានចំណុចរួមមួយ ៖ មានប្រាក់ច្រើន ប៉ុន្ដែមិនមែនសេដ្ឋីប្រទេសណាក៏ដូចគ្នានោះដែរ។ ឧទាហរណ៍ សេដ្ឋីនៅចិន តែងមានវ័យនៅក្មេង។ អាយុជាមធ្យមរបស់សេដ្ឋី ១៥៧នាក់ របស់ចិន គឺ ៥៣ឆ្នាំ ចំណែកអាយុជាមធ្យមរបស់សេដ្ឋីទូទាំងពិភពលោក គឺ ៦២ឆ្នាំ។

/

បើទោះជាសេដ្ឋីចិន ភាគច្រើនមានអាយុនៅក្មេង ប៉ុន្ដែ មិនមែនសេដ្ឋីណាក៏តែងតែរកស៊ីត្រឹមត្រូវនោះដែរ។កាលពីឆ្នាំ ២០១០ ទំព័រ Bloomberg បានធ្វើការស្រាវជ្រាវមួយ ទៅលើកូនចៅនៃត្រកូលអ្នកមានទាំងឡាយនៅចិន។ ការស្រាវជ្រាវខាងលើ មានឈ្មោះថា “Revolution to Riches” (បដិវត្តសម្រាប់អ្នកមាន) ក្នុងនោះ Bloomberg បានស្រាវជ្រាវទៅលើមនុស្សចំនួន ១០៣នាក់ ដែលជាកូន ចៅ ប្ដី/ប្រពន្ធ របស់ក្រុមអ្នកនយោបាយកំពូលៗរបស់ចិន និងទ្រព្យសម្បត្តិរបស់ពួកគេ។ជាលទ្ធផល បង្ហាញថា នៅពេលដែលប្រាក់កាស់ និងនយោបាយ ដើរទន្ទឹមគ្នា នៅចិន គេមិនមានការភ្ញាក់ផ្អើលប៉ុន្មាន ខណៈដែលក្រុងប៉េកាំង គឺជាទីប្រមូលផ្ដុំនៃសេដ្ឋី ដល់ទៅ ២៦រូប។ បន្ទាប់មកគឺក្រុងសៀងហៃ ១៩ និង Shenzhen ចំនួន ១៦រូប។យោងតាមការគន់គូររបស់ UBS ទ្រព្យសម្បត្តិរបស់ក្រុមអ្នកមាននៅចិន មានចំនួន ៣៨៤ពាន់លានដុល្លារ ជិតស្មើនឹងតម្លៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសអាហ្វ្រិកខាងត្បូង ឆ្នាំ ២០១២។ដូចគ្នានេះដែរ ធៀបនឹងមធ្យមភាគពិភពលោក ចំនួនមនុស្សដែលទិញផលិតផលថ្លៃៗនៅចិន ក៏តែងតែជាមនុស្សក្មេងៗ។ ឆ្នាំ ២០១១ នៅអាមេរិក អាយុជាមធ្យមនៃអ្នកដែលបានទិញរថយន្ដ Ferrari គឺ ៤៧ ចំណែកនៅចិន គឺ ៣២ឆ្នាំ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

មន្ដ្រីរដ្ឋការចិន ក៏ត្រូវចេញរត់ម៉ូតូឌុប ដើម្បីចិញ្ចឹមក្រពះ

នារីជំទង់ រកបាន រាប់រយលានដុល្លារ ពីការលក់គ្រឿងអលង្ការ

អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BusinessWeek