បច្ចុប្បន្ន ព័ត៌មានស្ដីអំពីកូរ៉េខាងជើង ត្រូវបានសារព័ត៌មានជាច្រើនចាប់អារម្មណ៍ និងចុះផ្សាយ ក្នុង នោះ មានដំណឹងខ្លះ ឱ្យដឹងថា ប្រជាជនកូរ៉េខាងជើង ក្រលំបាកខ្លាំងជាងអ្វីដែលគេបានដឹង ប៉ុន្ដែក៏មានរូបភាពបង្ហាញថា កូរ៉េខាងជើង មានការអភិវឌ្ឍច្រើន។ ដូច្នេះ តើប្រជាជនកូរ៉េខាងជើង  ពិតជាក្រលំបាក ដូចសារព័ត៌មានទាំងឡាយ ដែលតែងតែចុះផ្សាយមុននេះ?នៅក្នុងកំណត់ហេតុដែលនិយាយអំពីដំណើរទេសចរណ៍ទៅកាន់កូរ៉េខាងជើង កាលពីឆ្នាំ ២០០៣ ភ្ញៀវទេសចរណ៍ ជនជាតិបារាំងម្នាក់ គឺលោក Dominique Garret ដែលរស់នៅ និងធ្វើការនៅក្នុងក្រុងសៀងហៃ(ប្រទេសចិន) បានឱ្យដឹង អំពីចំណាប់អារម្មណ៍ដំបូងរបស់ខ្លួន នោះគឺបណ្ដាមហាវិថីដ៏ធំល្វឹងល្វើយ របស់រដ្ឋធានី ព្យុងយ៉ាង។ នេះក៏ជាចំណាប់អារម្មណ៍រួម​របស់ជនបរទេសដែលធ្លាប់បានមកដល់កូរ៉េខាងជើង ៖ “គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះមហាវិថីធំទូលាយ ស្អាតបាត និងអាគារខ្ពស់ស្កឹមស្កៃ។ល។” ។ចំណាប់អារម្មណ៍នេះ ហាក់ដូចផ្ទុយស្រឡះទៅនឹងចំណាប់អារម្មណ៍របស់មនុស្សដែលបានដឹងអំពី គ្រោះអត់ឃ្លាន ជនភៀសខ្លួន និងករណីប្រហារជីវិតដ៏ឃោរឃៅរបស់កូរ៉េខាងជើង  តាមរយៈសារព័ត៌មាន។ សំណួរថា តើប្រជាជនកូរ៉េខាងជើង ពិតជាមិនវេទនា និងគ្មានការយល់ដឹង អំពីពិភពលោកខាងក្រៅ?សូមស្វែងយល់អំពីព័ត៌មានលំអិត មួយចំនួនខាងក្រោម ៖

/

នៅក្នុងក្រុងព្យុងយ៉ាង មានមហាវិថីជាច្រើន ដែលមានសភាពស្អាតបាត ធំទូលាយ និងមិនធ្លាប់មានការកកស្ទះចរាចរណ៍

 

/

មិនថាតែនៅតាមបណ្ដោយដងផ្លូវក្នុងក្រុង ឬទីប្រជុំជន គេតែងឃើញមានអាគារខ្ពស់ៗ រួមនឹងរុក្ខជាតិខៀវខ្ចី នៅអមសងខាងផងដែរ។ នេះគឺជាអ្វីដែលភ្ញៀវទេសចរណ៍បរទេស បានឃើញ នៅពេលមកដល់ក្រុងព្យុងយ៉ាង នៅថ្ងៃដំបូង។

 

/

ប៉ុន្ដែ នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ព្យុង​​យ៉ាង​ប៉ុន្មាន គេ​នឹង​បាន​ឃើញ​បណ្ដា​ផ្លូវ​តូច​ៗ ដែល​ក្រាល​ក្រួស​ក្រហម ឬ​ដង​ផ្លូវ​ក្រហេង​ក្រហូង ដក់​ទឹក មាន​ល្បប់ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។ សង​ខាង​ផ្លូវ គឺ​ជា​វាល​ស្រែ ឬ​ដី​ទំនេរ​ចោល​។

 

/

ឬ​មួយ​ផ្លូវ​ឆ្លង​កាត់​ស្ទឹង ដែល​ធ្វើ​ឡើង​ដោយ​ប្រជា​ជន​។

 

/

នៅ​ពេល​បាន​ឃើញ​ទិដ្ឋ​ភាព​ដូច​ក្នុង​រូប​ខាង​លើ​ទី​មួយ អ្នក​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ចំពោះ​ការ​រីក​ចម្រើន​របស់​កូរ៉េ​ខាង​ជើង​។

ប៉ុន្ដែ ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ព្យុង​យ៉ាង អ្នក​នឹង​បាន​ឃើញ​ប្រជា​ជន ធ្វើ​ដំណើរ​ដោយ​កង់ នៅ​តាម​ដង​ផ្លូវ​ដែល​សម្បូរ​ដោយ​ធូលី ហាក់​ដូច​មិន​មាន​ម៉ូតូ​ សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។

 

/

រូប​លើ ៖ សង​ខាង​ផ្លូវដ៏​ធំ ​ក្នុង​ក្រុង​ព្យុង​យ៉ាង គឺ​ជា​អាគារ​ខ្ពស់​។

រូប​ក្រោម ៖ ផ្លូវ​តូចៗ ក្នុង​តំបន់​កេស៊ុង (Kaesong) ហាក់​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ។

 

/

រូប​លើ ៖ ប្រជា​ជន​ក្នុង​ក្រុងព្យុង​យ៉ាង ជិះ​កង់​ទៅ​ធ្វើ​ការ​។

រូប​ក្រោម ៖ នារី​វ័យ​ក្មេង​ម្នាក់ កំពុង​ដឹក​កង់ ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​មួយ នៅ​ជនបទ​។

 

/

រូប​លើ ៖ ក្រោយ​ពី​ភ្លៀង​មួយ​មេ ដង​ផ្លូវ​ក្នុង​ក្រុង​ព្យុង​យ៉ាង កាន់​តែ​ស្អាត​បាត។

រូប​ក្រោម ៖ ដង​ផ្លូវ​នៅ​ក្នុង​តំបន់ Songchon ពេញ​ដោយ​ភក់ ទឹក ពិបាក​ធ្វើ​ដំណើរ​ ហើយ​ភ្ញៀវ​ទេស​ចរណ៍ ​មក​កាន់​កូរ៉េ​ខាង​ជើង​ មិន​ងាយ​នឹង​បាន​ឃើញ​ទិដ្ឋ​ភាព​នេះ​ ដោយ​សារ​វា​មិន​ស្ថិត​ក្នុង​តំបន់​​ទេស​ចរណ៍​។

 

/

រូប​លើ ៖ ស្ពានរឹង​មាំ​មួយ ឆ្លង​កាត់​ទន្លេ​នៅ​ក្រុង​ព្យុង​យ៉ាង។

រូប​ក្រោម ៖ ស្ពាន​ដ៏​សាមញ្ញ​មួយ ធ្វើ​អំពី​ឈើ និង​ដី​ធម្មតា នៅ​ Phyongan ។

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កុមារីអាយុ ២ឆ្នាំ រើសអេតចាយ ដើម្បីរកប្រាក់មើលជម្ងឺ

កូរ៉េខាងជើង ៖ មិនច្រៀងសរសើរ មេដឹកនាំ នឹងត្រូវស្លាប់!

ក្ដីបារម្ភរបស់អ្នកម្ដាយ វ័យ ៨០ បង្ខាំងកូនក្នុងទ្រុង ជាង ៤០ឆ្នាំ​(មាន​វីដេអូ)

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ AP/SH