ព័ត៌មានអន្តរជាតិ ៖​ ២នាក់ ហើយអាចថា ៣នាក់ ក៏ថាបាន ដែលសុទ្ធសឹងជាជនជាតិកូរ៉េ ជាប់ពាក់ ព័ន្ធនឹងការចាប់ឃាត់ខ្លួន ក្នុងការសាកសួរចម្លើយ ករណីស្លាប់លោក Kim Jong Nam នោះ ត្រូវបាន គេមានជំនឿជាក់ឲ្យដឹងថា បានធ្វើដំណើរអមនឹងមឈូសជនរងគ្រោះស្លាប់ លោក Kim Jong Nam តាមជើងយន្តហោះ ហោះហើរ ពីទីក្រុង កូឡាឡាំពួរ ក្រោយពីរដ្ឋាភិបាល ម៉ាឡេស៊ី បានឯកភាព ក្នុងការបញ្ចប់ជម្លោះការទូត រវាងប្រជាជាតិទាំង ២ ។ 

/

បណ្តារូបភាព ដែលភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo ទទួលបានពីសារព័ត៌មាន Reuters បង្ហាញ ឲ្យដឹងថា Hyon Kwang Song រដ្ឋាលេខាធិការទី ២ ស្ថានទូតកូរ៉េខាងជើង ប្រចាំក្រុង កូឡាឡាំពួរ និង Kim Uk Il អាជីពជាសមាជិកបុគ្គលិក នៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កូរ៉េខាងជើង Air Koryo បានធ្វើដំណើររួមគ្នា ពីទីក្រុង កូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីល្ងាច ថ្ងៃ ៣០ ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ។ 

រូបភាពទាំងនោះ គឺតែមួយនឹងរូបភាពដែលត្រូវបានចេញផ្សាយដោយ ប៉ូលីស ម៉ាឡេស៊ី កាលពី ពេលមុននេះបន្តិច ។ មឈូស ផ្ទុកសាកសពជនរងគ្រោះ លោក Kim Jong Nam ត្រូវបានគេមាន ជំនឿជាក់ថា មានវត្តមាននៅលើជើងយន្តហោះតែមួយ តែទោះជាយ៉ាងណាក៏ដោយចុះ ក៏ពុំទាន់ មានការអះអាងពីអាជ្ញាធរឲ្យច្បាស់នៅឡើយទេ ។ 

/

សារព័ត៌មាន ម៉ាឡេស៊ី ក៏បានលើកឡើងឲ្យដឹងថា ជនជាតិកូរ៉េខាងជើង ម្នាក់ទៀត ដែលមាន ឈ្មោះថា Ri Ji U នោះ ក៏ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅកាន់មាតុភូមិនិវត្តន៍ដូចគ្នាដែរ  ។ បុរស ជនជាតិកូរ៉េខាងត្បូង ទាំង ៣នាក់ខាងលើ រួមទាំង មឈូសសាកសពជនរងគ្រោះ ត្រូវបានគេជឿ ជាក់ថា បានបញ្ជូនតាមរយៈជើងហោះហើរ ទៅកាន់ទីក្រុង ព្យុងយ៉ាង ។ គួរបញ្ជាក់ថា អាជ្ញាធរ ប្រទេសម៉ាឡេស៊ី បានសម្រេចប្រគល់សពលោក Kim Jong Nam ទៅឲ្យរដ្ឋាភិបាល ប្រទេសកូរ៉េ ខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងកិច្ចការចរចារ ដោះដូរ ពីសំណាក់រដ្ឋាភិបាល កូរ៉េខាងជើង ឲ្យ ដោះលែង ពលរដ្ឋម៉ាឡេស៊ី ៩ នាក់ ដែលត្រូវបានរដ្ឋបាល លោក គីម​ ជុងអ៊ុន​ ហាមមិនឲ្យចាក ចេញពីប្រទេស បន្ទាប់ពីមានជម្លោះការទូត ៕

/

/

/

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អាស៊ីវ័ន