ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក ដែលគាំទ្រដោយប្រទេសចិននោះ បានដាក់សេចក្តីព្រាង សំ រេចមួយទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ក្នុងគោលបំណងដាក់ទណ្ឌកម្មតឹងរឹងជាងមុន ទៅលើប្រទេសកុម្មុយនីស្ត កូរ៉េខាងជើង ។
គួរបញ្ជាក់ថា ទណ្ឌកម្ម ទៅលើប្រទេសកូរ៉េខាងជើង ត្រូវបានសហគមន៍អន្តរជាតិ ធ្វើឡើងជាបន្ត បន្ទាប់ ឆ្លើយតបទៅនឹងសកម្មភាពតែងតែគគ្លើនពីកូរ៉េខាងជើង ដែលនៅតែបន្តការធ្វើតេស្តិ៍សាក ល្បងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់។ គួររំឮកថា ការដាក់ទណ្ឌកម្មដ៏តឹងរឹងជាមុនលើកនេះ អាចជា វិធានការលើកដំបូងដែលតម្រូវបណ្តារដ្ឋ/ប្រទេស ដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែ ត្រួតពិនិត្យរាល់ទំនិញដែលនាំចេញ និងនាំចូល ប្រទេសកូរ៉េខាងជើង ។
ឯកអគ្គរាជទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ Samantha Power ឲ្យដឹងថា ទណ្ឌ កម្មដ៏តឹងរឹងជាងមុនលើកនេះ អាចជា ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិ រយៈពេល ២០ឆ្នាំចុងក្រោយនេះ ខណៈការបោះឆ្នោតសម្រេច ត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើង នៅចុងសប្តាហ៍នេះផ្ទាល់តែម្តង ។ គួរបញ្ជាក់ថា ការបាញ់បង្ហោះរ៉ុកកែតអំឡុងខែ កុម្ភៈបន្ទាប់ពីការ ធ្វើតេស្តិ៍សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងខែមករា ពីសំណាក់ប្រទេសកូរ៉េខាងជើង បាននាំមកនូវ ការថ្កោលទោសពីសហគមន៍អន្តរជាតិ ថាជាការរំលោភបំពានភាពជាក់ស្តែង សេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ ៕
តើអ្វីខ្លះទៅ ដែលជាការដាក់ទណ្ឌកម្ម ប្រទេសកូរ៉េខាងជើង តឹងរឹងជាងមុន ?
- បណ្តាប្រទេសជាសមាជិក អង្គការសហប្រជាជាតិ គួរតែត្រួតពិនិត្យរាល់ទំនិញ ដែលនាំចេញ និង នាំចូលប្រទេសកូរ៉េខាងជើង
- រាល់នាវាប្រទេសកូរ៉េខាងជើង ដែលសង្ស័យ ដឹកទំនិញខុសច្បាប់អាចនឹងត្រូវបានរារាំងពី កំពង់ ផែ ជុំវិញពិភពលោក
- ការរឹបអូសអាវុធយុទ្ធភ័ណ្ឌកូរ៉េខាងជើង អាចនឹងត្រូវពង្រីកដែនសមត្ថកិច្ច ពោល ការផ្គត់ផ្គង់រាល់ សព្វាវុធតូចតាចក៏ត្រូវរឹបអូសដូចគ្នាដែរ
-ការផ្គត់ផ្គង់ប្រេងឥន្ទនៈអាកាសចរណ៍ រួមមានប្រេងឥន្ទនៈគ្រាប់រ៉ុកកែត ទៅកាន់ប្រទេសកូរ៉េខាង ជើងអាចនឹងត្រូវហាមឃាត់ ៕
-អាន ៖ ចិន-អាមេរិក កំពុងចាប់ដៃគ្នា ដាក់ទណ្ឌកម្ម ប្រឆាំង កូរ៉េខាងជើង ក្រោយតេស្តិ៍អាវុធនុយក្លេអ៊ែរ ដ៏គគ្លើន
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី