(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះប្រទេសកូរ៉េខាងជើង ដែលបានធ្វើតេស្តបាញ់ក្បាល់គ្រាប់មីស៊ីល ចេញពីនាវាមុជទឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

/

/

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសន្តិសុខ បានឲ្យដឹងដូច្នេះថា «ការធ្វើតេស្តរបស់ កូរ៉េខាងជើងនេះ ជាទង្វើដែលរំលោភបំពាន ទាំងកម្រោលទៅលើដំណោះស្រាយ លេខ ១៧១៨ (ឆ្នាំ២០០៦), ១៨៧៤ (ឆ្នាំ២០០៩), ២០៨៧ (ឆ្នាំ២០១៣), ២០៩៤ (ឆ្នាំ២០១៣) និង ២២៧០ (ឆ្នាំ២០១៦) ដែលហាម មិនឲ្យរដ្ឋកុម្មុយនិស្តមួយនេះ ធ្វើការសាកល្បងអាវុធគ្រប់ប្រភេទ ដែលអន្តរជាតិហាមឃាត់»។

/

/

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះអង្គការ សហប្រជាជាតិបានទទួលតំណឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងក្បាល គ្រាប់មីស៊ីល បាញ់ចេញពីនាវាមុជទឹក ក្រោមការបញ្ជាដោយផ្ទាល់ ពីសំណាក់ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន។ ការបាញ់អាវុធទំនើបចេញ ពីក្នុងទឹកសមុទ្រជ្រៅនេះ ត្រូវបានកូរ៉េខាងជើង អះអាងថាទទួលបានជោគជ័យ ទាំងស្រុង៕

/

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង