ព័ត៌មានទាន់ហេតុការណ៍ ៖ យោងតាមរបាយការណ៍សំណេរពីសារព័ត៌មាន NBC និងរបាយការណ៍ពីទូរទស្សន៍ CNN ឱ្យដឹងថា អាជ្ញាធរនៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស បានសង្ស័យថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានទទួលខុសត្រូវចំពោះការវាយប្រហារ ទៅលើការប្រគុំតន្ត្រី Ariana Grande នៅឯឆាកប្រគំតន្រ្ដី Manchester Arena ។

/

/

/

/

/

/

បរិវេណឆាកប្រគំតន្រ្ដីអាចផ្ទុកមនុស្សបាន ២១,០០០ នាក់ ហើយគេជឿថា មានមនុស្សប្រមាណជាង ២០,០០០ នាក់បានចូលរួមការប្រគុំតន្រ្ដីនោះ។  នាពេលបច្ចុប្បន្នសាកសពអ្នកស្លាប់ មានចំនួន ១៩នាក់ និងជាង ៥០ នាក់ទៀតរងរបួស។ មនុស្សមួយចំនួនប្រហែលជារងរបួសពីការរត់ជាន់គ្នានៃអ្នកចូលទស្សនាការប្រគុំតន្ត្រី ដែលបានរត់ប្រសេចប្រសាច បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនោះ។

/

/

/

/

/

សង្ខេបហេតុការណ៍

ព័ត៌មាន Update នៅម៉ោង ៧: ៤២ នាទីល្ងាច (EST): ប៉ូលីសផ្នែកដឹកជញ្ជូនរបស់អង់គ្លេសបានអះអាងថា ការផ្ទុះនោះ បានផ្លោងចេញពីបរិវេណកន្លែងទទួលភ្ញៀវនៃពហុកីឡដ្ឋាន នៅវេលាម៉ោង ១០.៣០ នាទីល្ងាចនេះ។

ព័ត៌មាន Update នៅម៉ោង ៧:២៨ នាទីល្ងាច (EST): លោកស្រី Catherine MacFarlane បានប្រាប់ Reuters ថា៖ «យើងបានធ្វើដំណើរទៅដល់ពហុកីឡដ្ឋានោះ ហើយនៅពេលដែលយើងទៅដល់មាត់ទ្វារ ក៏មានការផ្ទុះយ៉ាងធំមួយកើតឡើង ហើយមនុស្សគ្រប់គ្នាក៏បានស្រែកឆោឡោឡើង។«វាជាការបំផ្ទុះគ្រាប់បែកដ៏ធំមួយ  ដែលអ្នកអាចលឺសម្លេងគងរំពងនឹងដើមទ្រូងរបស់អ្នក។ វាមានភាពច្របូកច្របល់ខ្លាំងណាស់ ។  មនុស្សគ្រប់គ្នា បានរត់ និងស្រែកឆោឡោឡើង ហើយព្យាយាមគេចខ្លួនចេញកពីន្លែងប្រគំតន្រ្ដីនោះ។

/

/

/

/

/

/

សាក្សីឃើញហេតុការណ៍ លោក Josh Elliot បានប្រាប់ BBC ថា លោកបានឃើញបុរសម្នាក់ មានឈាមហូរស្រោចខ្លួន។

លោកបាននិយាយថា៖ «ក៏មានស្ដ្រីម្នាក់ផងដែរ នៅក្រៅពហុកីឡដ្ឋាន ដែលមើលទៅនាងហាក់ដូចជារងរបួស ពីព្រោះនាងបានដួលទៅលើកម្រាលឥដ្ឋ»។

លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា មូលហេតុ ដែលបង្កឱ្យមានរបួស គឺកើតចេញពីមនុស្ស ដែលព្យាយាមរត់គេចចេញពីកន្លែងប្រគំតន្រ្ដីឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន»។

លោកបាននិយាយថា ពេលអ្នកចម្រៀងរបស់ Grande កំពុងច្រៀងសុខៗ ក៏មានប៉េងប៉ោងដ៏ធំមួយ បានធ្លាក់មកលើឆាកប្រគំតន្រ្ដី។

លោកបានថ្លែងថា៖ «ពេលនោះខ្ញុំភ្ញាក់ព្រើត ហើយខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ ក៏បានក្រាបទៅលើឥដ្ឋ»។ «ខ្ញុំគិតថា វាគ្រាន់តែជាប៉េងប៉ោងមួយប៉ុណ្ណោះ ប៉ុន្តែទន្ទឹមនឹងនោះ នៅក្នុងស្ថានភាពបែបនេះ អ្នកមិនដឹងថា វាជាអ្វីឡើយ ហើយយកល្អ គួរតែយករួចខ្លួនសិន ប្រសើរជាងសោកស្តាយជាខាងក្រោយ ។

អ្នកស្រី Jane Pearson វ័យ ៤៦ ឆ្នាំជាគ្រូភាសាអង់គ្លេសកម្រិតវិទ្យាល័យមកពីទីក្រុង Chadderton  បានទៅទស្សនាការប្រគំតន្ត្រីជាមួយកូនស្រីរបស់អ្នកស្រី គឺនាង Rachel  អាយុ ២១ ឆ្នាំ នៅថ្ងៃខួបកំណើតរបស់នាង។ អ្នកស្រី បាននិយាយថា នៅក្នុងបរិវេណប្រគំតន្រ្ដី  គឺសម្បូរទៅដោយក្មេងៗ ដែលចូលរួមទស្សនាការប្រគំតន្រ្ដី។

/

/

/

/

/

អ្នកស្រី Pearson បន្ថែមថា៖ អ្នកប្រព្រឹត្ដ គឺជាមនុស្សអាក្រក់ជូរជាតិ ដែលគិតឃើញទង្វើដ៏សាហាវព្រៃផ្សៃបែបនេះ ក្រុមមនុស្សបែបនេះស័ក្ដិសមនឹងទទួលទោសធ្ងន់ធ្ងរបំផុត សម្រាប់ទង្វើរបស់ខ្លួន”។ ខ្ញុំមិនដឹងថា អ្វីទៅចូលសណ្ឋិតក្នុងខួរក្បាលមនុស្សទាំងនេះទេ ដែលប្រាថ្នាចង់បង្កគ្រោះថ្នាក់ ដល់ក្មេងៗ  និងក្រុមគ្រួសារ ដែលបានអញ្ជើញរួមគ្នា ក្នុងឱកាសដ៏សប្បាយរីករាយបែបនេះ។ វាជាទង្វើគួរឱ្យស្អប់ខ្ពើមក្រៃពេក”៕

/

/

/

/

/

/

/

/

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Dailymail