(អង់គ្លេស)៖ សារព័ត៌មាន BBC របស់អង់គ្លេសបានបង្ហាញរូបភាពមួយចំនួន នៃបំណែកនិងកម្ទេចកម្ទី ដែលសេសសល់ពីការធ្លាក់យន្តហោះអេហ្ស៊ីបនោះ ជាលើកដំបូង នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១៦ នេះ។

/

រូបភាពប៉ុន្មានសន្លឹកនេះ បានមកពីក្រុមយោធាដែលបានចូលរួម ក្នុងប្រតិបត្តិការជួយសង្គ្រោះនិង រកជើងហោះហើរ EgyptAir flight MS804 ដែលទំនងជាបានផ្ទុះឆេះលើអាកាស ហើយក៏ធ្លាក់ បែកខ្ញែកស្រោចមកលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះមួយនៃប្រទេសក្រិកតែម្តង។ រូបភាព ទាំងនោះគឺយោធាម្នាក់បានបង្ហោះនៅក្នុង បណ្តាញសង្គមរបស់គេអំឡុងប្រតិបត្តិការរុករក។

យ៉ាងណាក៏ដោយ វត្ថុសំខាន់មួយដែលគេកំពុងរុករកនោះ គឺប្រអប់ខ្មៅ ដែលវានឹងប្រាប់អំពី មូលហេតុច្បាស់លាស់ ថាមានរឿងអ្វីខ្លះដែលបានកើតឡើងមុននឹងយន្តហោះធ្លាក់៕

width=730

width=730

width=730

/

/

ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី