អ្នកទាំងឡាយ ភាគច្រើនគិតថា Apple គឺជាក្រុមហ៊ុនទូរស័ព្ទ iPhone និង iPad ប៉ុន្ដែ ក្រៅពីនេះ ក្រុមហ៊ុន Apple ក៏នៅមាន iPod , Mac ។ យ៉ាងនេះក្ដី ប្រាក់ចំណូលរបស់ Apple មិនមែនមានតែ iPhone , iPad , iPod , Mac នោះទេ។

បើទោះបីមានផលិតផលជាច្រើន ប៉ុន្ដែ នៅក្នុងត្រីមាសកន្លង ក៏ដូចទៅនឹងរយៈកាលកន្លងមក ប្រាក់ចំណូលជាងពាក់កណ្ដាលរបស់ Apple គឺបានមកពីឧបករណ៍ iPhone ។ប្រការដែលគួរឱ្យភ្ញាក់ផ្អើល នោះគឺប្រាក់ចំណូលបានមកពីផលិតផល iPad បែរជាមិនច្រើន ដូចនឹងអ្វីដែលមនុស្សទូទៅគិត។ មនុស្សភាគច្រើន គិតថា Apple រកបានប្រាក់ចំណេញយ៉ាងច្រើន ពីផលិតផលទាំងពីរ គឺ iPhone និង iPad ។ iPad ត្រូវបានគេចាត់ទុកដូចជាផលិតផលធំរបស់ Apple ប៉ុន្ដែ តាមពិត ប្រាក់ចំណូលដែលបានមកពី iPad គឺប្រមាណជា ៥៦២លានដុល្លារ គឺច្រើនជាងបន្ដិច ធៀបនឹងប្រាក់ចំណូលបានពី Mac ។iPad កំពុងតែប្រព្រឹត្ដទៅយ៉ាងល្អ ប៉ុន្ដែផលិតផលនេះ នៅតែមិនទាន់នាំមកនូវប្រាក់ចំណេញដូចការគ្រោងទុករបស់ Apple ។ចំណុចខុសគ្នារវាង iPhone និង iPad គឺការឧបត្ថម្ភផ្នែកប្រព័ន្ធអ៊ីនធើរណិត។ iPhone ទទួល ជំនួយបានលឿនពីក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាញអ៊ីនធើរណិត ចំណែក iPad គឺនៅទំនេរ។ នៅមុនពេលដែល Apple អាចរកឃើញវិធីដើម្បីរកបានជំនួយធំ សម្រាប់ iPad នោះ Apple នៅតែជាក្រុមហ៊ុន iPhone “តែមួយ” ដដែល។ខាងក្រោមនេះ គឺជាតារាងប្រាក់ចំណូលរបស់ Apple មានរាយនាមផលិតផល ដែលត្រូវបានគូរដោយ Business Insider Intelligence ៖

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ជ្រុងមួយនៃឋានសួគ៌គ្រឿងញៀន និងពេស្យាចារ នៅ Colombia
ពីនារីរត់តុ ក្លាយជាអគ្គនាយិការក្រុមហ៊ុន ដែលមានចំណូលពាន់លានដុល្លារ
អគ្គនាយិកាក្រុមហ៊ុន គ្រងមកុដ បវរកញ្ញាចក្រវាឡ សឹង្ហបុរី ឆ្នាំ ២០១៣
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BusinessInsider