ព័ត៌មានអន្តរជាតិ ៖ អេស្ប៉ាញ គូសបញ្ជាក់ឲ្យដឹងថា ស្រ្តីមានផ្ទៃពោះមួយរូប ត្រូវ ​​ បានធ្វើកោសល្យ វិច័យរកអោយឃើញថាបានឆ្លងវីរុស Zika ខណៈករណីឆ្លងវីរុស Zika លើកនេះគឺជាករណីឆ្លងលើក ដំបូងបំផុតនៅក្នុងតំបន់អឹរ៉ុប ។

/

ក្រសួងសុខាភិបាល អេស្ប៉ាញ ឲ្យដឹងថា ស្រ្តីពរពោះរូបនេះ ទើបតែ   ត្រលប់  ពីប្រទេស កូឡុំប៊ី ជា ប្រទេសដែលគេដាក់បន្ទុកថា លោកស្រីបានឆ្លងវីរុស Zika ពីទីនោះ   ។ សេចក្តីរាយការណ៍ បញ្ជាក់ ឲ្យដឹងថា វីរុស Zika កំពុងតែរាលដាលពាសពេញទឹកដី សហរដ្ឋអាមេរិក ខណៈវីរុសប្រភេទនេះ បើ ឆ្លងទៅកាន់ស្រ្តីពរពោះហើយនោះ ច្បាស់ណាស់ នឹងធ្វើអោយទារកនៅ ក្នុង ផ្ទៃ មានការលូតលាស់ សុខភាពខួរក្បាលប្រក្រតី ឈានទៅកើតមកមានក្បាលតូចផ្ទាល់តែម្តង។

/

អង្គការសុខភាពពិភពលោក The World Health Organization (WHO) បាន ធ្វើសេចក្តីប្រកាស អា សន្ននៅទូទាំងពិភពលោកស្តីពីបញ្ហាប្រឈមវីរុស ប្រភេទនេះ។ ច្រើនជាង  នេះ ទៅទៀត អំឡុងថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញនេះ WHO បានណែនាំទៅបណ្តាប្រទេស   ជា ច្រើននៅ  លើពិភពលោក ចូរកុំ ទទួលយកការបរិច្ចាកឈាមពីក្រុមមនុស្សទាំងឡាយណា ដែល  ធ្លាប់ ធ្វើដំណើរទៅកាន់ តំបន់ឆ្លង វីរុស Zika ៕

 /

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី