បាងកក ៖ បុរសម្នាក់នៅប្រទេសថៃ មានការអការៈគ្រាន់ឡើងវិញបន្ទាប់ពីបានបញ្ចូនទៅមន្ទីរពេទ្យ ក្រោយត្រូវបានបង្ហូរឈាមអស់យ៉ាងច្រើន ក្រោយត្រូវពស់ថ្លាន់មួយក្បាលប្រវែង ១០ ហ្វីតចឹកចំលង្គិរូបលោក តាមរយៈ បង្គន់របស់លោក ដោយផ្ទះរបស់លោកបានប្រើបង្គន់អង្គុយ ។

លោក Attaporn Boonmakchuay ត្រូវបានញញឹមនៅពេលដែល Thai TV Channel 7 បានសម្ភាសគាត់នៅលើគ្រែ មន្ទីរពេទ្យ អំពីកាលដែលត្រូវសត្វពស់វាយប្រហារ ។  ប៉ុន្តែ រូបថតដែលពោលពេញទៅដោយឈាមនៅក្នុងបន្ទប់ទឹក របស់គាត់នៅក្នុងខេត្ត Chachoengsao  ភាគខាងកើតនៃ ទីក្រុងបាងកកដែល ត្រូវបានគេបញ្ជាក់ថា វាគឺជារឿងដែលមិនគួរឲ្យជឿទាល់តែសោះសម្រាប់រូបលោក ។ 

/

បុរសដែលមានវ័យ ៣៨ ឆ្នាំរូបនេះ បានប្រាប់ Thai TV Channel 7 ថា លោកបានរួចខ្លួនចេញមកវិញដោយសារតែ ប្រពន្ធនិង អ្នកជិតខាង របស់គាត់បានជួយរូបគាត់ឲ្យរួចផុតបែបនេះ ។ 

បុគ្គលិកគ្រាអាសន្នបានរុះរើបង្គន់ ដោយនៅក្នុងនោះមាន ពស់ថ្លាន់ដែលរុំព័ន្ធនៅក្នុងបង្គន់នោះ វាជារឿងមួយដែលគ្រោះថ្នាក់ខ្លាំងណាស់ ។

ដោយយោងតាមរបាយការណ៍ពី​ អ្នកកាសែតម្នាក់បានឲ្យដឹងថា សត្វពស់នោះត្រូវបានគេនាំយកទៅឆ្ងាយ ដែលចូលទៅក្នុងព្រៃយ៉ាងជ្រៅថែមទៀតផង ។

/

គ្រូពេទ្យបាននិយាយថា លោក Attaporn នឹងជាសះស្បើយឡើងវិញ ។ 

វេជ្ជបណ្ឌិត Chutima Pincharoen បានឲ្យដឹងថា លោកពិតជាមានសំណាងយ៉ាងខ្លាំង ហើយគាត់ថែមទៀតមានអាកប្បកិរិយាល្អថែមទៀតផង ។ គាត់ត្រូវបានផ្តល់បទសម្ភាសទាំងទឹកមុខញញឹម ទៅឲ្យអ្នកកាសែតទាំងដែលគាត់កំពុងតែគេងនៅលើគ្រែ ទាំងនេះអាចបញ្ជាក់បានថា លោកពិតជាមនុស្សអស្ចារ្យណាស់ ៕ 

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ foxnews