បំណែកយន្តហោះរបស់ CASA-212 ដែលបានចូលរួមស្វែងរកយន្តហោះបាត់ខ្លួន Su-30 ត្រូវបានគេស្រង់ឡើង កាលពីព្រឹកមិញនេះ បន្ទាប់ពីបាត់ខ្លួនពីអេក្រង់រ៉ាដា រយៈពេល ២០ម៉ោង នៅតំបន់សមុទ្រ ក្បែរកោះ Bach Long Vy នៃខែត្រ Hai Phong។

/

ក្រុមអ្នកបើកយន្ដហោះ មុនពេលជួបគ្រោះថ្នាក់

នគរបាលវៀតណាម បានទៅដល់កន្លែងកើតហេតុ និងបានស្រង់បំណែកនៃយន្តហោះ CASA ដែលនៅឆ្ងាយពីកោះ Bach Long Vy ទៅទិសនិរតីប្រមាណជាជាង ២០គីឡូម៉ែត្រ។

/

បំណែកនៃយន្តហោះដែលជួបគ្រោះថ្នាក់

កង់យន្ត​ហោះ រួមនឹងឧបករណ៍ប្រើប្រាស់ ដូចជាអាវពោង។ល។ ក៏ត្រូវបានរកឃើញ និងស្រង់ឡើងគោក។ ក្រៅពីនេះ នៅមានបំណែកជាច្រើន ត្រូវគេសង្ស័យថា ជាបំណែកយន្តហោះ កំពុងអណ្ដែតលើផ្ទៃទឹក។

/

យន្ដហោះ CASA របស់កងទ័ពជើងទឹកវៀតណាម

គួររំលឹកថា កាលពីវេលាម៉ោង ១២កន្លះ យន្តហោះ CASA ស្លាក់លេខ​ ៨៩៨៣ បានបាត់ដានពីរ៉ាដា នៅតំបន់ក្បែរកោះ Bach Long Vy។ យន្តហោះដែលដឹកទាហានចំនួន ៩នាក់នេះ បានជួបគ្រោះថា្នក់​ ខណៈហោះហើរស្វែងរកមនុស្ស ក៏ដូចជាយន្ត Su-30 ដែលបានបាត់ខ្លួន កាលពីថ្ងៃទី ១៤មិថុនាកន្លងទៅ។

ប្រែសម្រួល ៖ តារា