មេដឹកនាំ​​នយោបាយ​ដែលកាន់អំណាច​យូរ​បំផុតនៅអតីត​តំបន់យូហ្គោ​ស្លាវី គឺ​លោក​មីឡូ ជូ​កាន​ណូវីក នាយករដ្ឋ​មន្ត្រី​​របស់​ប្រទេស​​​ម៉ុង​តេណេហ្គ្រោ​ បានសុំលាលែង​​ចេញពីតំណែង​​ ហើយ​​កាលពីថ្ងៃទី​២១ ធ្នូ កន្លងមក ​ដោយ​លោក​ថ្លែង​ថា វា​ដល់​​ពេលសំរាប់​ប្រទេសម៉ុងតេណេ​ហ្គ្រោ​មានមេ​រា​ដឹកនាំ​ថ្មី​ និង​​ថា ពេលនេះ​រូប​លោក​​មាន​បំណង​​រក​ស៊ីម្តង ។#លោកជូ​​កានណូវីក ប្រកាសពី​​ការចុះចេញពី​តំណែង​ប្រមុខ​​រដ្ឋាភិបាល​​ ក្រោ​យពី​​​ប្រទេស​ម៉ុង​តេណេ​ហ្គ្រោ​ទទួលបាន​ឋានៈ​ជា​បេក្ខជន​​សំរាប់​ចូល​​ក្នុង​សហគមន៍​អឺរ៉ុប។#លោកមីឡូ ​ ជូកាន​ណូវីក បានឡើង​កាន់​តំណែង​​​ជានាយករដ្ឋ​មន្ត្រី​​នៃ​ប្រទេស​​ម៉ុងតេណេ​​ហ្គ្រោ នៅ​ដើមទសវត្ស​​ឆ្នាំ​១៩៩០ ​រួចក្លាយជា​​សម្ព័ន្ធ​មិត្ត​​ជិតស្និទ្ធ​របស់​អតីតប្រធានាធិបតី​​យូហ្គោ​ស្លា​វី​​លោក​​ស្លូ​បូ​ដាន មីឡូ​ស្លូ​វីក ។ ទោះ​បីជាែបប ណា ​នេះ​​​ជា​លើកទី​២​ហើយ​ដែល​លោក​​​ជូកាន​ណូ​វីក ចុះចេញពីតំណែង​ ក្រោយពី​​លាលែង​ចេញ​ពី​​តំណែង​ម្តង​រួចមក​​ (ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០០៦ ​រហូត​ដល់​​ខែកុម្ភៈ ឆ្នាំ​​២០០៨) ៕