មនុស្ស​​១២​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​កាលពីថ្ងៃទី​២០ ធ្នូ នៅ​តាម​ចំណុច​ផ្សេងៗ​នៃ​ប្រទេស​អង់​គ្លេស​​ក្នុង​ឱកាស​នៃ​ប្រតិបត្តិ​ការ​ប្រឆាំង​ពួក​ភេរវ​ករ​ដែលអ្នក​ទទ ួល​ខុស​ត្រូវ​​​ជាន់ខ្ពស់​​​ម្នាក់​របស់​ប៉ូលិស​​​អង់គ្លេស​​ចាត់​ទុក​ថា ចាំ​បាច់​ដើម្បី​ការពារ​សា​ធារណ​ជន​ចំពោះ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ជា​យថា​ហេតុ​មួយ​។# លោក JOHN YATES ​អ្នកទទួល​ខុស​ត្រូវ​​សំខាន់​​ខាង​ប្រឆាំង​ភេរវ​កម្ម​អង់គ្លេស​បញ្ជាក់​ថា ​គេ​សង្ស័យ​មនុស្ស​ទាំង​នេះ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ រៀបចំ​​ ឬ​លើក​ទឹក​ចិត្ត​​អំពើភេរវកម្ម​នៅ​អង់គ្លេស ។ ​លោកពុំ​​បាន​ផ្តល់​ភាពលំអិត​លើ​ការ​ចោទ​ប្រកាន់​​ប្រឆាំង​ពួកអ្នក​ទាំង​នេះឡើយ ។# យោង​តាម​​ព័ត៌​មាន​មួយ​ដែល​ BBC ​​ផ្តល់​ឱ្យ​​ដោយ​ពុំ​បញ្ជាក់​ប្រភព​ថា ការចាប់​ខ្លួនមនុស្ស​ទាំង​នេះ​​អា​ចទាក់​ទិន​នឹង​ការ​ស៊ើបអង្កេត​មួយ​របស់​ភ្នាក់​ងារ​ស៊ើប​​ការណ៍​ M15 របស់​អង់​គ្លេស លើគំរោង​​​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ទាំង​ឡាយ​នៅ​អង់គ្លេស​ និងការ​រួម​គំនិត​មួយ ។#កំរិត​ប្រកាស​អាសន្ន​ចំពោះ​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​បច្ចុប្បន្ន​មានខ្ពស់​នៅ​អង់គ្លេស​ជាសញ្ញា​ប្រាប ់​ថា ការ​វាយ​ប្រហារ​​មួយអាច​កើត​មាន​ជាយ​ថា​ហេតុ​។#យោងតាម​ BBC ​ថា ​ពួកជនសង្ស័យ​មាន​អាយុ​ពី ១៧​ ទៅ​២៨​ឆ្នាំ ភាគច្រើន​​ជា​ជន​ជាតិ​អង់​គ្លេស​ ក៏ប៉ុន្តែ​ក៏​មានជន​ជាតិ​បង់ក្លាដែស​មួយ​ចំនួន​តូច​ដែរ ។​ មនុស្ស​ទាំង​១២​នាក់នេះ​នឹង​ត្រូវ​​សួរចំលើយ​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ ៕