Kepler 452b គឺជាភពមួយដែលដូចទៅនឹងផែនដីជាងគេ ក្នុងចំណោមបណ្ដាភពដែលបានរកឃើញកន្លងមកនេះ។ ភពនេះ មានចម្ងាយពីផែនដីប្រមាណ ១៤០០ឆ្នាំពន្លឺ ហើយវាត្រូវបានគេហៅថា ផែនដីទីពីរ ព្រោះតែវាមានភាពដូចគ្នាច្រើន ទៅនឹងភពផែនដី តាំងពីទំហំ ស្រទាប់បរិយាកាសរហូតដល់ព្រះចន្ទ និងព្រះអាទិត្យរបស់វា។ ដូច្នេះ​សំនួរសួរថា តើ Kepler 452b អាចមានសត្វ​ ឬមនុស្សភពក្រៅរស់នៅដែរ ឬទេ?

/

Kepler 452b គឺជាភពមួយដែលដូចទៅនឹងផែនដីជាងគេ ក្នុងចំណោមបណ្ដាភពដែលបានរកឃើញកន្លងមកនេះ។

Seth Shostak ជាតារាវិទូ និងជាអគ្គនាយកនៃមជ្ឈមណ្ឌល Seti Research នៃមន្ទីរស្រាវជ្រាវ Seti Institute ដែលជាមនុស្សម្នាក់ បានរួមចំណែកក្នុងការរកឃើញភព Kepler 452b ឱ្យដឹងថា ការរកឃើញភពនេះគឺជាជំហានដ៏ធំមួយរបស់មនុស្ស ក្នុងការស្វែងរកមនុស្សភពក្រៅ។ ការរកឃើញនេះ ក៏ជួយបង្កើនចំនួននៃភពដែលអាចមានមនុស្សរស់នៅផងដែរ។

Seth Shostak ថ្លែងថា អាត្រានៃការរកឃើញភពដែលប្រហាក់ប្រហែលនឹង Kepler 452b មិនមែនត្រឹម ១ភាគពាន់ ១ភាគលានប៉ុន្តែវាច្រើនជាងនេះ។

បច្ចុប្បន្ន Seti Research កំពុងប្រើប្រាស់តេឡេស្កូប Allen Telescope Array ដើម្បីស្វែងរកនូវរលកសញ្ញានានានៅលើភព Kepler 452b ប៉ុន្តែ មិនទាន់ទទួលបានសញ្ញាណាមួយនៅឡើយ។ ដោយសារតែ Kepler 452b នៅឆ្ងាយពីផែនដីខ្លាំងពេក ដូច្នេះមនុស្សពិបាកនៃចាប់យករលកសញ្ញាពីភពនេះ ដោយសារឧបករណ៍បច្ចេកវិទ្យានៅមានកម្រិត។ តេឡេស្កូប Allen Telescope Array អាចចាប់យកបានតែរលកវិទ្យុ ដូច្នេះ វាអាចរលងចោលរលកសញ្ញាដទៃជាច្រើន។

/

នៅក្នុងអំឡុងពេលនេះ មនុស្សដែលនៅលើភព Kepler 452b (បើមាន) ប្រហែលជាមិនទាន់មានសមត្ថភាពខ្ពស់នៅឡើយ។ ក្រៅពីនេះ ដោយសារតែមូលហេតុអ្វីមួយ មនុស្សបានរំលង ចោលនូវរលកសញ្ញាដែលបានផ្សាយចេញពី Kepler 452b។ លោក Seth Shostak ថ្លែងថាតាមពិត ការដែលមិនចាប់បានរលកសញ្ញាណាមួយ មិនមែនមានន័យថា មិនមានមនុស្សនៅទីនោះ នោះទេ។

គេបានដឹងថា​ បច្ចុប្បន្ន Seti Institute ក៏កំពុងស្រាវជ្រាវទៅលើភពដទៃចំនួន ១២ផ្សេងទៀត ដែលគេយល់ថា អាចនឹងមានមនុស្សភពក្រៅរស់នៅ។

ប្រែសម្រួលដោយ​ ៖ តារាប្រភព ៖ space