ក្រុមហ៊ុនផលិតកុំព្យូទ័រ​​ Next Thing ទើបតែឧទ្ទេសនាមកុំព្យូទ័រតូចបំផុត និងមានតម្លៃទាបបំផុតក្នុង​ពិភពលោក គឺត្រឹមតែ ៩ដុល្លារប៉ុណ្ណោះ។

គួររំលឹកថា មុននេះ អង្គការមិនរកប្រាក់ចំណេញ Raspberry Foundation ធ្លាប់បានផលិតកុំព្យូទ័រតួច Raspberry Pi ដែលមានទំហំប្រហាក់ប្រហែលនឹងកាត ATM និងមានតម្លៃ ៣៥ ដុល្លារសហរដ្ឋអាមេរិក។ ពេលនេះ Next Thing ក៏បានចូលប្រកូតប្រជែក ដោយផលិតកុំព្យូទ័រ CHIP ដែលមានទំហំតូចជាងឆ្ងាយបើធៀបនឹង Raspberry Pi។

/

តាមគម្រោង CHIP នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Linux ។ CHIP មានទំហំតូចជាងផ្លែចេញដល់ទៅ ៤ដង ហើយតម្លៃក៏ទាបជាង ៤ដង ធៀបនឹង Raspberry Piពោលគឺអ្នកអាចទិញកុំព្យូទ័រ​នេះ​ក្នុងតម្លៃ​​ ៩ដុល្លារអាមេរិក។

CHIP នឹងត្រូវ​បានបំពាក់ប្រូសេសឺរ Allwinner R8 Cortex A8 1 GHz ជាមួយ GPU Mali400, RAM 512 MB និងអង្គចងចាំ flash 4 GB។ ក្រៅពីនេះ CHIP ក៏មានរន្ធ micro USB រន្ធដោតកាស និងម៉ៃក្រូហ្វូន ហើយថែមទាំងមានប្រព័ន្ធ Wifi និង Bluetooth ផងដែរ។ ម៉ាស៊ីននេះនឹងទាញយកថាមពលអគ្គីសនីពី DC ថ្ម LiPo ឬ micro USB។

/

ថ្វីបើមានរូបរាងតូច ប៉ុន្តែ កុំព្យូទ័រនេះ អាច​ដំណើរការកម្មវិធីជាច្រើន ដូចជា LibreOffice ប្រៅសឺរ Chromium រួមទាំងបណ្ដា​ហ្គេម និងកម្មវិធីផ្សេងៗទៀត យ៉ាងរលូន។

យ៉ាងនេះក្ដី តម្លៃ ៩ដុល្លារ អ្នកនឹងទទួលបានតែគ្រឿងម៉ាស៊ីនកុំព្យូទ័រនេះតែប៉ុណ្ណោះ ហើយបើចង់មានសម្បក PocketCHIP នោះអ្នកត្រូវបង់ប្រាក់ ៤០ដុល្លារ។ PocketCHIP មានភ្ជាប់ជាមួយនូវ ក្ដារចុច អេក្រង់ថាច់ស្គ្រីន 4,3 inch និងថ្ម 3000 mAh។ ម៉ាស៊ីននេះ អាចប្រើជាបន្តបន្ទាប់ ក្នុងរយៈពេល ៥ម៉ោង។

/

តាមគម្រោង ក្រុមហ៊ុន Next Thing នឹងបញ្ចេញលក់ កុំព្យូទ័រ CHIP នេះ ចាប់ពីខែធ្នូខាងមុខ ប៉ុន្តែ សម្បក PocketCHIP នឹងបង្ហាញខ្លួនក្នុងទីផ្សារ នៅក្នុងខែឧសភា ឆ្នាំ ២០១៦៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  Kickstarter/Ardevon