ព័ត៌មានអន្តរជាតិ ៖   ទីភ្នាក់ងារសារព័ត៌មានបរទេស ​ BBC កាលពីវេលាព្រឹកមិញនេះ បានចេញផ្សាយអោយដឹងថា​ យ៉ាងហោចមនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកធន់តូច      ខាងក្រៅការិយាល័យ  គណបក្សកុម្មុយនីស្តចិន  សាខាខេត្ត ពោលគឺ​ នៅឯភាគខាងជើង ប្រទេសចិន ។

width=438

ករណីបំផ្ទុះគ្រាប់បែកធន់តូច នៅក្នុងខេត្ត   Shanxi   កាលពីវេលាព្រឹកមិញនេះ គ្រាប់បែកនោះ ត្រូវបានគេជឿថា ជាគ្រាប់បែកច្នៃ នេះបើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ។ ប្រភពដដែលនេះ បន្ថែមថា នៅក្នុងនោះ មិនត្រឹមតែបានធ្វើអោយមនុស្សម្នាក់ស្លាប់់បាត់បង់ជីវិតនោះទេ​ តែក៏បានធ្វើអោយមនុស្ស ៨ នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាលផងដែរ   ស្របពេលដែលរថយន្ត  ពីរគ្រឿងផ្សេងទៀត រងនូវការខូចខាតយ៉ាងដំណំ។

width=430

យ៉ាងណាមិញ គេក៏ឃើញមានរូបភាពមួយចំនួនបង្ហោះចូលទៅក្នុងទំព័រអនឡាញផងដែរដោយនៅក្នុងនោះ      គេឃើញមានផ្សែងខ្មៅខ្មួរខ្មាញ់  ហុយពាសពេញផ្ទៃអាកាស  ស្របពេលដែលសំគាល់បញ្ជាក់ថា ករណីបំផ្ទុះខាងលើ បានកើតឡើង    កាលពីវេលាព្រឹកមិញនេះ ម៉ោងប្រមាណជា ៧ និង ៤០ នាទីព្រឹក (ម៉ោងក្នុងស្រុកប្រទេសចិន) ។

width=433

មិនទាន់មានរបាយការណ៍     បញ្ជាក់អោយដឹងពីករណីបំផ្ទុះគ្រាប់បែកលើកនេះនៅឡើយនោះទេ។ គួររំឮកផងដែរថា   ភាពតានតឹងខាងសន្តិសុខជាតិ បានកើតមានឡើង  ក្រោយពីមានករណីបើកឡានហ្ស៊ីប   បុករះ    ហ្វូងមនុស្សនៅមុខវេទិកា  ធៀនអានមិ  ទីប្រជុំជនក្រុងប៉េកាំង កាលពីសប្តាហ៍   កន្លងទៅ  ដែលគេសន្មត់បានថា  វាគឺជាករណីវាយប្រហារភារវកម្ម  ពីសំណាក់ក្រុមភេរវករ  ដែលជាក្រុមឧទ្ទាមបះបោរ មកពីភាគខាងលិច  នាខេត្តXinjiang របស់ប្រទេសចិន៕

width=433

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ

ប្រែសម្រួល ៖ កុសលប្រភព ៖ bbc