ភ្នំពេញ ៖ បុរសបីនាក់ ដែលជិះម៉ូតូឌុបគ្នា ក្នុងស្ថានភាព ស្រវឹងស្រាជោគជាំ ជិះបញ្ច្រាស់ ផ្លូវ បុកម៉ូតូមួយគ្រឿងទៀត ហើយបានស្ទុះទៅវាយ គេថែមទៀត កាលពីវេលា ម៉ោង២៣ និង២០នាទី យប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៣ ត្រង់ចំណុចរង្វង់ មូលគូចកាណុង តាមបណ្ដោយផ្លូវលេខ៤៧កែងផ្លូវ ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មាន ពីអ្នករត់ម៉ូតូឌុបបានឲ្យដឹងថាមុនពេលកតើតហេតុ គេបានឃើញ បុរសម្នាក់ ជិះម៉ូតូ SZ ពណ៌ក្រហម គ្នានស្លាកលេខ ធ្វើតាមបណ្ដោយ ផ្លូវលេខ ក្នុងទិសដៅពីត្បូង ទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-2686 ធ្វើដំណើរបញ្ច្រាស់ផ្លូវ បានបុកម៉ូតូ SZ ហើយបានស្ទុះទៅវាយថែមទៀត បណ្ដាលឲ្យមាន ការផ្ទុះសារាយគ្នា ផ្អើលដល់ សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាម នៅនិងកន្លែងកើហេតុ ក៏បានធ្វើការឃាត់ពួក គេកុំឲ្យឈ្លោះគ្នា។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើសម្រសម្រួល ដោយចេញថ្លៃ ខូចខាតរៀងៗខ្លួន ចំណែកអ្នករបួសត្រូវ បានរថយន្តសង្គ្រោះ មកទទួលជនរងគ្រោះ តែបែរ ជារួបគេមិនព្រម ទៅដោយ ដោយមានមិត្តភ័ក្ក ឌុបទៅមន្ទីរពេទ្យខ្លួនឯង៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល