ព្រឹទ្ធសភា​​​សហរដ្ឋអាមេរិក កាលពីល្ងា​ចថ្ងៃ​ទី​​២២ ធ្នូ ​កន្លងមក បាន​​រៀបចំ​ការបោះឆ្នោត​​ផ្តល់​សច្ចា​ប័ន​​លើសន្ធិសញ្ញា​​ស្តីអំពី​​ការគ្រប់គ្រង​​​អាវុធ​​នុយក្លេអ ៊ែរ ​ជាមួយ​​ប្រទេស​រុស្ស៊ី​​ដែល​សំរេច​តាម​ការ​ទទូចរបស់​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបា​ម៉ា ។​#ក្នុងការ​​បោះ​ឆ្នោត​​នោះព្រឹទ្ធ​សភា​​អាេមរិក បាន​សំរេច​ផ្តល់​​សច្ចា​ប័ន​​លើ​សន្ធិសញ្ញា​​នោះ​​ដោយ​សំលេង​​ឆ្នោត​​គាំទ្រ​​៧១​សំលេង ទល់នឹង​​២៦​​សំលេង​ប្រឆាំង​ក្នុង​ចំណោម​សមាជិកព្រឹទ្ធ​សភា​​១០០រូប ។#លោក Richard Burt ជា​អ្នក​​ចរចា​សំខាន់​ចំពោះ​​សន្ធិសញ្ញា​​នេះ​ជា​សន្ធិសញ្ញា​​កាត់បន្ថយ​​សព្វា​វុធ​​ថ្មីមួយ ថ្លែង​ក្នុង​​សេចក្តីថ្លែង​​ការណ៍​មួយ​ថា ទង្វើ​​​របស់​ព្រឹទ្ធសភា​​អាមេរិក​លើកនេះ ​មាន​សារ​សំខាន់​បំផុត​សំរាប់​សន្តិសុខ​​ជាតិ​ ហើយ​សន្ធិ​សញ្ញា​​នោះ​នឹង​​​បន្ត​ដំណើរ​​ការកាត់បន្ថយ​​ និងគ្រប់​គ្រង​​ឃ្លាំង​ស្តុក​​អាវុធ​សម័យ​​សង្គ្រាម​​ត្រជាក់​រវាង​រុស្ស៊ី​ និងសហរដ្ឋអាមេរិក ​ហើយ​ត្រួស​ត្រាយ​​ផ្លូវ​​សំរាប់​​ជំហាន​បន្ទាប់​ដ៏​សំខាន់មួយ ។​#រដ្ឋ​ការ​​របស់លោក​អូបាម៉ា ​បាន​​ជំរុញ​​ឱ្យ​មាន​កិច្ច​ព្រម​​ព្រៀង​​នោះ​ជា​ជំហាន​ដំបូង​ក្នុង​ការបន្ត​ដំណើរការ​​កាត់បន្ថយ​​អាវុធ​ នុយក្លេអ៊ែរ​ ដែល​​៩០ភាគរយ​នៃ​អាវុធ​នុយក្លេអ៊ែរនោះ​គ្រប់គ្រង​​ដោយ​សហរដ្ឋអាមេរិក​​ និង​រុស្ស៊ី ។ ជាមួយគ្នា​នេះ ប្រធានាធិបតី ​រុស្ស៊ី​​លោកឌីមីទ្រី ម៉េ​ដវេ​ដេវ​ បានឯកភាព​​ជា​គោលការណ៍​ដើម្បីធ្វើ​ការ​ឆ្ពោះ​​ទៅ​រក​ការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​​បន្ថែម​ទៀត ។#លោក​​ប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា ​មើល​ឃើញ​​សន្ធិសញ្ញា​នេះ​ថា ជា​ចំណុចកណ្តាល​នៃ​កិច្ច​​ខិតខំ​ប្រឹងប្រែង​​របស់លោក​ក្នុងការ​​កំណត់ឡើង​វិញ នូវទំនាក់ទំនង​​របស់​អាេមរិក​ជាមួយរុស្ស៊ី ៕