ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្ស ១៨​ នាក់   បានស្លាប់ នៅក្នុងការបាត់អណ្តូងរ៉ែមាស ខុសច្បាប់ មួយកន្លែង ស្ថិតនៅខេត្ត កាលីម៉ាន់តាន់ ភាគ  ខាងលិចប្រទេសឥណ្ឌូណេស៊ី, នេះ បើតាម ការបញ្ជាក់ពី សេចក្តីរាយការព័ត៌មាន ក្នុងតំបន់កាលពីថ្ងៃអាទិត្យ ។

/

ទីភ្នាក់ងារព័ត៌មាន  ជប៉ុន  ក្យូដូ    ចេញផ្សាយ នៅថ្ងៃចន្ទ ទី០៦ ខែ  តុលា  ឆ្នាំ២០១៤ នេះថា ការបាក់ អណ្តូង រ៉ែនោះ កើតឡើងតាំងពីថ្ងៃសៅរ៍ សប្តាហ៍មុននេះមកម្ល៉េះ ប៉ុន្តែក្រុម  ជួយសង្គ្រោះ ទើបតែបាន ដឹងហេតុ ការណ៍គ្រោះថ្នាក់នៅថ្ងៃអាទិត្យ ហើយទើបចេញប្រតិបត្តិការទៅកាន់កន្លែងកើតហេតុតែម្តង ។

width=499

ពេលទៅដល់កន្លែងកើតហេតុ មនុស្ស ១៨នាក់ ត្រូវគេរកឃើញថា ស្លាប់ ក្នុងនោះមានបុរស ១៦នាក់ និងស្ត្រី២នាក់។ ដោយឡែកខាង  ម្ចាស់ អណ្តូងរ៉ែខុសច្បាប់ មន្ត្រីប៉ូលិសកំពុងធ្វើការ ស៊ើបអង្កេត វែក មុខ ជាបន្តទៀត ៕

/

ប្រែសម្រួល ៖​ កុសលប្រភព ៖ រ៉យទ័រ ដើមអម្ពិល និង ក្យូដូ