ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមបះបោរ ក៏ដូចជារថយន្តបំផ្ទុះគ្រាប់បែក បានបើកការវាយប្រហាររបស់ខ្លួនមកលើស្ថានកុងស៊ុល សហរដ្ឋអាមេរិកមួយកន្លែង នៅឯភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ខណៈមកទល់នឹងវេលានេះ ក៏កំពុងតែមានការផ្ទុះអាវុធនៅឡើយ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មាននាទីមុននេះ។

មិនទាន់ច្បាស់នៅឡើយទេ ថាតើ ក្រុមឧទ្ទាមបះបោរទាំងនេះ បានធ្វើការវាយប្រហារចូលទៅក្នុងសំណង់អាគារស្ថានកុងស៊ុលមួយនេះ ឬក៏យ៉ាងណានោះទេ ខណៈស្ថានកុងស៊ុលមួយនេះ មានមូលដ្ឋាននៅក្នុងក្រុង Herat ជិតទៅនឹងព្រំប្រទល់ដែលប្រទេសអ៊ីរ៉ង់។
ដោយឡែក បើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានមួយចំនួនបានចេញផ្សាយអោយដឹងថា នៅក្នុងការប៉ះទង្គិចលើកនេះ មានមនុស្សស្លាប់ ១ នាក់ហើយ ស្របពេលដែល ៧ នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល មកទល់នឹងខណៈនេះ។

ផ្ទុយទៅវិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ ប្រចាំក្រុង Hera t បានបា្រប់ដល់សារព័ត៌មាន Reuters អោយដឹងថា ករណីវាយប្រហារលើកនេះ បានផ្តើមចេញពីការបំផ្ទុះគ្រាប់បែក នៅលើរថយន្ត មុនពេលមានការផ្ទុះអាវុធជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះ អង្គការ ណាតូ បានបញ្ជាក់ថា ករណីវាយប្រហារលើកនេះ ក៏កំពុងតៃស្ថិតក្រោមការបង្ក្រាបនៅឡើយ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច- បន្លំធ្វើជាមានផ្ទៃពោះក្លែងក្លាយ ដោយលាក់ កូកាអ៊ិន ដល់ទៅ ២ គ.ក ចុងក្រោយ ដេកគុកបានសម្រេច- ៩/១១ អាមេរិក រំលឹកខួប ១២ ឆ្នាំ នៃការសោកនាដកម្មថ្ងៃ ១១ កញ្ញា- ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា កក្រើកពេញផ្ទៃទឹក
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ