ផលិតនេះ នឹងត្រូវបានក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Verizon ធ្វើការដាក់លក់នៅអាមេរិច នៅខែវិច្ឆិកាដោយបំពាក់នូវអេក្រង់ទំហំ 5 inch Full HD និងមានតំលៃលក់ ៥០០ ដុល្លារ (Version Unlock)។

Nokia កំពុងតែរៀបចំគំរោងបង្ហាញនូវគំរូ Lumia 929 មួយសំរាប់ប្រព័ន្ធទូរស័ព្ទ Verizon (អាមេរិច) នៅចុងខែនេះ ហើយត្រូវនឹងធ្វើការដាក់លក់នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ។ Lumia 929 មានចំនុចគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចនឹង Lumia 1520 សំរាប់ AT&T ដែលលេចចេញព័ត៌មាន ចចាមអារាម កាលពីមុនផងដែរ។

/

ដូចទៅនឹង Lumia 1520, ស្មាតហ្វូន Lumia 929 បានបំពាក់នូវអេក្រង់ 1.080p, camera PureView 20 megapixel ជាមួយនឹង Feature Oversampling។ ចំនុចខុសគ្នានោះគឺ Lumia 1520 បំពាក់នូវអេក្រង់ទំហំដល់ 6 inch រីឯ Lumia 929 នឹងមានទំហំតែ 5 inch ប៉ុណ្ណោះ។

តាមប្រភពព័ត៌មានពីគណនី @evleaks ស្មាតហ្វូននេះ នឹងដាក់លក់ មាន ២ពណ៌សំរាប់ជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ស (អាចជាពណ៌ក្រហម) ជាមួយតំលៃលក់ Version Unlock គឺ ៥០០ ដុល្លារទាបជាងកំរិតតំលៃ ៦០០ ដុល្លារ របស់ Lumia 1520។

/

ក្រៅពី Lumia 929, @evleaks ក៏បានចែករំលែកព័ត៌មាន ស្តីពីគំរូ Windows Phone 8 តំលៃថោកមានឈ្មោះកូដថា “Glee”។ តាមប្រភពដដែល ផលិតផលនេះមានឈ្មោះថា Lumia 525 គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលថ្មីទាំង ៥ ដែល Nokia នឹងធ្វើការបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍នៅឯ Abu Dhabi ថ្ងៃទី​២២ ខែ តុលា ខាងមុខនេះ៕

ដោយ៖ សិលាប្រភព៖ zing