ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី២ នៅអឺរ៉ុប គឺក្រុមហ៊ុន Peugeot របស់បារាំង បានបញ្ចេញនូវរថយន្តថ្មីរបស់ខ្លួនម៉ាក Peugeot RCZ ស៊េរី២០១៣ ដ៏ទំនើបស្រស់ស្អាត។

Peugeot RCZ ស៊េរី២០១៣ ត្រូវបានរចនាឡើងមានភាពស្រស់ស្អាត ជាមួយនឹងការបាញ់ ថ្នាំពណ៌ភ្លឺរលោង និងដំបូលខ្មៅ។    ទំហំកង់អាចជ្រើសរើសបានពីទំហំ ១៨ ទៅ ១៩ អ៊ីង។ ចំពោះការរចនាខាងក្នុងវិញ ពូកត្រូវបានធ្វើឡើងពីស្បែកសត្វ និងមានបំពាក់ប្រព័ន្ធគ្រប់គ្រង អាកាសធាតុ ប្រព័ន្ធ Bluetooth និង USB connectivity ផងដែរ។

រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 2.0-litre turbodiesel ស៊ីឡាំង៤   ដែលមានកម្លាំង200bhp។ វាអាចចរបានល្បឿន 62mph នៅខណៈពេល 7.6 វិនាទីដំបូង។   រថយន្តនេះនឹងត្រូវបានគេដាក់បង្ហាញនៅក្នុង UK showrooms នៅអង់គ្លេស ខែមករា ខាងមុខនេះ ក្នុងតម្លៃ £21,595 ($34,444)៕

width=466

width=463

width=464

width=464

ដោយ៖ តុលា ប្រភព៖ autoexp