វីដេអូមួយត្រូវបានបង្ហោះក្នុងអ៊ីនធឺណេត ដែលបង្ហាញអំពីឧបករណ៍ខាងក្នុងនៃទូរស័ព្ទមួយដែលគេកំនត់ថាជា iPhone ជំនាន់ទី6 ដែលត្រូវបានគេដាក់ឈ្មោះឲ្យជា iPhone 5 រឺ New iPhone។
ក្នុងវីដេអូនេះ គឺបង្ហាញពីការប្រៀបធៀបរវាងឧបករណ៍មួយចំនួនរបស់ iPhone ជំនាន់ទី6 ជាមួយនឹងiPhone 4S និង iPhone 4។ គេហទំព័រ SmartphoneMedic បានឲ្យឃើញពីសំបកនៃ iPhone ជំនាន់ទី6មិនមានអ្វីខុសប្លែកច្រើនប្រៀបធៀបជាមួយ iPhone ពីរជំនាន់មុននេះ។ រូបភាពចចាមអារាមថ្មីរបស់ iPhone លើកនេះ គឺដូចទៅនឹងបណ្តាឧបករណ៍ដែលព័ត៌មានលេចចេញកាលពីពេលមុននេះនៃហាងជួសជុលទូរស័ព្ទ។ Video ក៏បានឲ្យឃើញ iPhone ថ្មីនឹងមានអេក្រង់វែងជាងមុន ប៉ុន្តែមានទទឹងស្មើនឹង iPhone 4S។

iPhone ជំនាន់ទី6 (ស្តាំ) វែងជាងមុនបើប្រៀបជាមួយ iPhone 4S/4
នៅក្នុងវីដអូក៏បានធ្វើការប្រៀបធៀបផ្នែកខាងមុខរបស់ iPhone ជំនាន់ទី6 ជាមួយនឹង Samsung Galaxy S III ពណ៌ក្រហម AT&T។ ផលិតផលរបស់ Samsung ធំទូលាយជាង បើប្រៀបធៀបជា-មួយទូរស័ព្ទដែលត្រូវបានគេកំនត់ថាជា iPhone ថ្មីរបស់ Apple។

iPhone ថ្មីតូចជាង បើប្រៀបជាមួយ Samsung Galaxy S III (ក្រោម)
iPhone ជំនាន់ទី6 ត្រូវបានព័ត៌មានជាច្រើននិយាយថា នឹងដាក់បង្ហាញនៅថ្ងៃទី12/9 ខាងមុខ។ ជាក់ស្តែងរហូតមកដល់ពេលនេះ ក្រុមហ៊ុន Apple មិនទាន់បញ្ចេញនូវព័ត៌មានអ្វីមួយពីគំរូទូរស័ព្ទនេះឡើយ៕
ដោយ៖ សិលាប្រភព៖ DT