ព័ត៌មានអន្តរជាតិ ៖   បុរសជនជាតិអូស្រ្តាលី  វ័យ ៤៦ ឆ្នាំម្នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពី មានការគំរាមគំហែងបំផ្ទុះគ្រាប់បែក នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines  (SIA)  flight  កាលពីថ្ងៃសៅរ៍កន្លងទៅនេះ  នេះបើយោងតាមការដកស្រង់អត្ថបទសារ ព័ត៌មានពីគេហទំព័របរទេស អាស៊ីវ័ន ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ជនសង្ស័យរូបនេះគំរាមថានឹងមានការបំផ្ទុះគ្រាប់បែកនៅ លើយន្តហោះមួយនេះ ខណៈពេលដែលយន្តហោះនេះផ្ទាល់ ក៏កំពុងតែធ្វើការហោះហើរពីសឹង្ហ បុរី ទៅទីក្រុង Rome អ៊ីតាលី។

width=461

ស្របពេលដែលមានភាពភ្ញាក់ផ្អើល   ពីសំណាក់ក្រុមមនុស្ស​ ដែលជាអ្នកធ្វើដំណើរហើយនោះ បុគ្គលិកបម្រើការងារលើយន្តហោះ   ក៏បានរាយការណ៍ទៅកាន់ភ្នាក់ងារ  មានសមត្តកិច្ច ស្រប ពេលដែលយន្ត ក៏កំពុងតែធ្វើដំណើរលើអាកាស នាវាលាម៉ោង ១២ និង ៣៦ នាទីរំលងអាធ្រាត្រ។ រយៈពេលប៉ុន្មានក្រោយមក ពោលគឺ នៅម៉ោង ៦ និង ០៤  នាទីព្រឹក យន្តហោះមួយនេះ ក៏បានចុះចតនៅឯអាកាសយានដ្ឋាន Changi Airport ។

ក្រោយពីបានធ្វើការចុះចត  មន្រ្តីមានសមត្តកិច្ច  បានធ្វើការចាប់ឃាត់ជនជាប់ចោទ ដែលត្រូវបានគេជឿថា មានបញ្ហាខាងសតិ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?- មន្រ្តីប៉ូលីស ប្រកាសអោយដឹង អត្តសញ្ញាណ អ្នកដែលបានខ្វះ ភ្នែក ក្មេងតូចវ័យ​ ៦ ឆ្នាំហើយ- អណ្តែតត្រាពេញទន្លេ ខណៈត្រីរាប់លានក្បាលងាប់ ដោយសារ ការបំពុលទឹក- បះសក់ សង្រ្គាមផ្ទៃទឹក រយៈពេល ២ ម៉ោង ប្រមាញ់បានក្រពើកំណាច ដ៏ធំមហិមា

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន