តារាសម្តែងសញ្ជាតិអាមេរិកម្នាក់ នាង​​ Tila Tequila​​​ បានបាត់ខ្លួនដោយ​​មិនដឹងមូល ហេតុច្បាស់លាស់ បន្ទាប់​​ពីមានការអញ្ជើញឱ្យទៅចូលរួម​​សម្តែង Conc​​ert មួយ។

Tila​ Tequ​​ila តារា​សម្តែង​ដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងពិភពហូលីវូដ បានបាត់ខ្លួនក្នុងដំណើរ​ទៅ​ច្រៀងជាលក្ខណៈទេសចរណ៍មួយ នៅប្រមាណជាប្រាំបីប្រទេស​។​ Tola ក៏ត្រូវបាន​ម្ចាស់​​​​ Sponsors អញ្ជើញឱ្យទៅច្រៀងនៅប្រទេសអាឡឺម៉ង់ផងដែរដែលជាប្រទេសដែលនាងបាន បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញ។

ចំណែកឯក្រុមគ្រួសារ​របស់​នាងមិនបានឃើញនាងត្រឡប់មកផ្ទះវិញទេមកទល់នឹងថ្ងៃនេះ។ដូច្នេះហើយ បានជាមានការឆោរឡោរកនាងយ៉ាងខ្លាំង រហូតបានលេចឮដំណឹងទៅដល់អ្នកគ្រប់គ្រងរបស់នាង។ ក្រុមប៉ូលិសបានមកដល់ផ្ទះនាងកាលពីរសៀលថ្ងៃអង្គារដើម្បី​ស្វែង​រកនាង តែគេពុំបានឃើញនាងនោះទេ ហេតុនេះហើយក្រុមប៉ូលិសកំពុងធ្វើការតាម​ដាន​​រឿងនេះបន្តទៀត។

width=477

ក្នុងការបាត់ខ្លួន Tola នេះគេពុំទាន់បានទទួលព័ត៌​មាន​អ្វីពីក្រុម​ម្ចាស់ Sponsors នៅឡើយទេ ហើយពួកគេក៏ពុំទាន់មានប្រតិកម្ម​តបតអ្វីមក​វិញ​នោះ​ដែរ​។ រឿងរ៉ាវស្តីពីការបាត់ខ្លួនរបស់នាង ត្រួវបានក្រុមអ្នកគ្រប់គ្រងនាង​មាន​ការ​​ មមា​ញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ស្វែងរកនាងឱ្យ​ ឃើញ ដើម្បីមកចូលរួមការសម្តែង Concert ជាបន្តទៀត។ ចំណែកឯស្ថានទូត USA ប្រចាំប្រទេសអាឡឺម៉ង់ក៏កំពុងតែស្វះ​ស្វែង​ផង​ដែរ​នៅក្នុងរឿងនេះ។ អ្នកគ្រប់គ្រងរបស់នាងបាននិយាយបន្ថែមថា៖ សង្ឃឹមថា នឹងគ្មានរឿងអ្វីកើតឡើងចំពោះនាង។

/

/

ដោយ ៖ រិទ្ធី ប្រភព ៖​ thehollywoodgossips