ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស chinadailyasia កាលពីវេលាល្ងាច ថ្ងៃ ព្រហស្បត្តិ៍ ទី ២៤ ខែតុលា ម្សិលមិញនេះ បានចេញផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា នៅឯប្រទេសឥណ្ឌូនេស៊ី ឯណោះវិញ ភាពភ្ញាក់ផ្អើលបានកើតមានឡើងមួយរំពេច ខណៈ ពេលដែលបានប្រទះឃើញបាឡែនដ៏ធំមួយក្បាល ងាប់ជិតនឹងជ្រាំងសមុទ្រ។

គួរបញ្ជាក់ផងដែរថា បាឡែនដ៏ធំមួយក្បាលនេះ អាចស្លាប់បាត់បង់ជីវិតទៅបាន ក្រោយពីវា ហែលមកជាប់សំណាញ់របស់បងប្អូនដែលជាប្រជានេសាទ ។ លើសពីនេះ ប្រភពសារព័ត៌ មានដដែលបន្ថែមថា ករណីប្រទះឃើញបាឡែនដ៏ធំមួយក្បាលងាប់នេះ បានកើតឡើងកាលពីថ្ងៃទី ២៣ តុលា កន្លងទៅ នៅឯឆ្នេរសមុទ្រ Kenjeran ក្រុង Surabaya ភាគខាងកើតខេត្ត Java ប្រទេសឥណ្ឌូនេស៊ី។

ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងច្បាស់នៅឡើយនោះទេ ថាតើ បាឡែនដ៏ធំមួយក្បាលនេះ មានទម្ងន់ពិតប្រាកដប៉ុន្មានគីឡូនោះ ។ គួររំឮកផងដែរថា ជារឿយៗ បាឡែនគេតែងឃើញប្រទះងាប់ មកទើលើឆ្នេរសមុទ្រ ដែលបានបង្កជាភាពភ្ញាក់ផ្អើល នៅតាមបណ្តាប្រទេសមួយចំនួនទូទាំងពិភពលោក ក៏ព្រោះតែទំហំដ៏ធំដែលស្ទើរតែមិនធ្លាប់បានឃើញរបស់វា៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង ២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ- ដាច់ខាត ត្រូវតែមើល វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក- បាញ់សម្លាប់ក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រាន់តែ កាន់លេងកាំភ្លើង AK-47 ជ័រសោះ- អាស៊ាន ពួតដៃគ្នា ហ្វឹកហ្វើននូវលំហាត់ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងគ្រោះធម្មជាតិ
ប្រែសម្រួល ៖ កុសលប្រភព ៖ chinadailyasia