Lumia EOS នឹងមានឈ្មោះកូដថា Elvis បំពាក់នូវសមត្ថភាពថតរូប ដ៏អស្ចារ្យ ដែលអាចនឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ៩ ខែកក្កដា។
បច្ចុប្បន្ន ស្មាតហ្វូន Lumia EOS កំពុងត្រូវបានក្រុមហ៊ុនទូរស័ព្ទចល័ត AT&T របស់អាមេរិច ធ្វើការផលិតដល់ដំណាក់កាលចុងក្រោយហើយ ដើម្បីត្រៀមបង្ហាញខ្លួន នៅខែកក្កដា ខាងមុខនេះ នៅសហរដ្ឋអាមេរិច។
មុននេះ ប្រភពព័ត៌មានពី Mobile Geek ក៏បានបង្ហាញឲ្យដឹងថា ស្មាតហ្វូន Lumia EOS ត្រូវបានគេដាក់រហ័សនាមថា PureView 808 អភិវឌ្ឍឡើងវិញ ដែលប្រើ Window Phone នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ៩ ខែកក្កដា ខាងមុខនេះ។ លទ្ធភាពច្រើន ស្មាតហ្វូននេះ អាចមានឈ្មោះផ្សេងនៅពេលបង្ហាញខ្លួនជាផ្លូវការ និងមានបំពាក់កាមេរ៉ា 41 megapixel ប៉ុន្តែអាចថតរូបបានកំរិតពន្លឺតែ 34 megapixel ប៉ុណ្ណោះ ដូចទៅនឹង PureView 808 ដែរ។

បើតាមមនុស្សម្នាក់ដែលបានកាន់ គំរូសាកល្បងស្មាតហ្វូននេះផ្ទាល់ដៃ បានឲ្យដឹងថា សំបករបស់ Lumia EOS នៅតែធ្វើពីជ័រ polycarbonate ដដែល Sensor កាមេរ៉ា មានទំហំធំ ប៉ុន្តែមិនធំជ្រុលនោះទេ។ ការរចនាម៉ូតរបស់ Lumia EOS នឹងមានរាងក្រាស់នៅផ្នែកកណ្តាល ហើយស្តើងបន្តិចម្តងៗ នៅផ្នែកខាងលើ និងខាងក្រោម។ កាមេរ៉ារបស់វា នឹងបំពាក់បន្ថែមនូវ flash LED ដើម្បីថតរូបឲ្យកាន់តែច្បាស់ ឬក៏បន្ថែមសមត្ថភាពថតរូប ក្នុងលក្ខខណ្ឌខ្វះពន្លឺ៕
ដោយ៖ សិលាប្រភព៖ Zng