ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់បានឲ្យដឹងថា ខ្លួននឹងនាំយកនូវបច្ចេកវិទ្យា camera Ultrapixel បំពាក់ក្នុងទូរស័ព្ទស៊េរីមធ្យមថែមទៀត ដែលមុននេះបានបំពាក់នៅលើស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ខ្លួនគឺ HTC One។ រឿងនេះ កំពុងក្លាយជាការពិតបណ្តើរៗ នៅពេលដែលរូបភាពជាក់ស្តែងមួយស្តីពីស្មាតហ្វូនស៊េរីមធ្យមមួយ ជាមួយ camera Ultrapixel បានលេចចេញនៅលើអ៊ីនធឺណេត។

Model នេះមានឈ្មោះកូដ HTC 606w រចនាម៉ូតផ្នែកខាងមុខស្រដៀង One ជាមួយ Speaker ក្រៅស្ថិតនៅផ្នែកខាងលើ និងខាងក្រោមអេក្រង់ ដូចជាប្រព័ន្ធ Speaker BoomSound។ ជាក់ស្តែង ផ្នែកខាងក្រោយនៃផលិតផល មានលក្ខខណ្ឌប្លែកបន្តិច និងមិនដូច One ឡើយ។

HTC 606w បំពាក់នូវអេក្រង់ HD 720p ទំហំ 4,3 inch ប្រើប្រាស់ chip Snapdragon 400 dual coreRAM 1 GB និង Chip ក្រាហ្វិក GPU 305។ ជាក់ស្តែង 606w ប្រើ Android 4.1.2 ជាមួយ InterfaceSense 5 ដូចគ្នានឹង One, ជំនួសឲ្យ Facebook Home។ ក្រៅពីនេះ វាក៏មានមេម៉ូរីក្នុង 16 GB, Wi-Fi, Bluetooth 4.0, chip GPS និងប្រើស៊ីមបានពីរ។

/

ប្រើប្រាស់ camera Ultrapixel ជាមួយកំរិតពន្លឺ 4 megapixel ប៉ុន្តែmodel 606w អាចមិនត្រូវបាន HTCបំពាក់នូវកាណុងដែលមានសមត្ថភាពប្រឆាំងភាពញ័រ Optical Image Stabilization ដូចនៅលើ Oneឡើយ៕

ដោយ៖ សិលាប្រភព៖ VExpress