ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ចេញផ្សាយអោយដឹងថា បុរសម្នាក់ ដៃប្រដាប់ដោយកាំបិទនោះ  បានបើកការវាយប្រហារដោយសម្លាប់មនុស្ស៤ នាក់នៅតាមទីសាធារណៈក្នុងប្រទេសចិន ខណៈពេលដែលករណីមួយនេះ គឺជាករណីចុងក្រោយនៃការវាយប្រហារស្រដៀងគ្នានេះ។

width=451

Xinhua​​​   ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋ  ក៏បានអះអាង បន្ថែមអោយដឹងផងដែរថា បុរសរូបនោះ      ត្រូវបានគេនិយាយអោយដឹងថា  គាត់បានចូលទៅធ្វើការវាយប្រហារក្រុមមនុស្សដែលជាអ្នកធ្វើដំណើរនៅលើរថភ្លើងក្រុងមួយ ក្នុងក្រុង Chengdu ខេត្ត Sichuan កាលពីរាត្រីថ្ងៃអាទិត្យ កន្លងទៅ ដោយបានសម្លាប់មនុស្ស ៤ នាក់ ខណៈ ១១ នាក់ផ្សេងទៀតរងរបួស។

/

បន្ទាប់ពីមានការវាយប្រហារ  លើឡានក្រុងហើយនោះ  គាត់ក៏បានចុះចេញពីឡានក្រុង និងធ្វើការវាយប្រហារនៅតាមទីសាធារណៈបន្ថែមទៀតផងដែរ  មុនពេលដែលមានការផ្ទុះអាវុធគំរាមពីសំណាក់មន្រ្តីប៉ូលីស រហូតឈានដល់ការចាប់ឃាត់ខ្លួន។

/

បន្ទាប់ពីមានការចាប់ឃាត់ខ្លួន   បុរសដែលជាជនជាប់ចោទមានវ័យ   ៤១  ឆ្នាំ   រូបនេះ បានបញ្ជាក់អោយដឹងថា គាត់បំរើការជាកម្មករចំណាកស្រុក  ហើយគាត់ក៏កំពុងតែមានជម្លោះជាមួយនឹងសមាជិកក្រុមគ្រួសាររបស់ខ្លួន ទាក់ទិនទៅនឹងវិបត្តិហិរញ្ញវត្ថុ។

/

ក្មេងស្រី  ១០ ឆ្នាំម្នាក់  ក៏ត្រូវបានទទួលរងរបួសផងដែរ ក្ នុងចំណោមអ្នករងគ្រោះទាំងនោះដោយឡែក ក្រុមមនុស្សដែលត្រូវបានបុរសរូបនេះ បើកការវាយប្រហារទៅលើនោះ ត្រូវបានគេជឿថា មិនជាប់ទាក់ទិនទៅនឹងករណីជម្លោះរបស់គាត់នោះទេ។ បន្ទាប់ពីមានការចាប់ឃាត់ខ្លួនហើយនោះ   បុរសរូបនេះ  ក៏កំពុងប្រឈមមុខនឹងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

* ព័ត៌មានអន្តរជាតិផ្សេងទៀត មាននៅខាងក្រោម ៖

- ស្ទើរតែមិនគួរអោយជឿ ៖ បង្ខំចិត្តបង្ខាំងទុកកូន ក្នុងគុកឥតជញ្ជាំងដល់ទៅ ៣០ ឆ្នាំ ព្រោះគេរោគចិត្ត- វីដេអូ ជម្លោះបងធំ បងតូច នៅក្នុងគុក សម្លាប់មនុស្ស ២៩ នាក់- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក ខណៈកូនអណ្តើកពូជកម្រ ដ៏តូច ពីរក្បាល ចាប់កំណើត- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តីស្លាប់ (មានវីដេអូ)

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន