បើយោងតាមប្រភពផ្តាច់មុខរបស់គេហទំព័រ TechBlog បានឲ្យដឹងថា LG កំពុងតែរៀបចំ បង្ហាញខ្លួន នូវវើហ្សិនទំហំតូចមួយរបស់ LG G2 ជាមួយនឹងឈ្មោះកូដ G2 mini។ ស្មាតហ្វូននេះ បំពាក់នូវ អេក្រង់ទំហំ 4,7 (មិនមែន 5,2 ទេ)។ គួរឲ្យសោកស្តាយ ដែលប្រភពមិនបាននិយាយឲ្យដឹងច្បាស់ ពីកំរិតរីសូលុយស្យុងថា វានៅតែមានកំរិត Full-HD 1080p ឬត្រូវបន្ថយមកនៅ HD 720p។ 

ចំពោះលក្ខណៈសម្បត្តិដែលនៅសល់ គឺដូចទៅនឹង G2 ដែរ ក្នុងនោះរួមមាន Chip Quad Core Snapdragon 800, RAM 2GB។

/

LG G2 នឹងមានម៉ូដែលបង្រួមតូចមួយ ដែលមានលក្ខណៈសម្បត្តិ ស្រដៀងគ្នា?

ស្មាតហ្វូនត្រូវបានដឹងថា នឹងត្រូវបង្ហាញខ្លួននៅក្នុងការតាំងពិព័រណ៌  CES 2014 ដែលនឹងប្រារព្ធធ្វើ ឡើងនៅខែក្រោយនេះ ប៉ុន្តែនៅមិនទាន់ច្បាស់ថា LG នៅបន្តប្រើប្រាស់ ឈ្មោះ G2 mini ទៀតឬ ក៏អត់ទេ ពេលវាបង្ហាញខ្លួនជាផ្លូវការ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- Samsung បង្ហោះវីដេអូពាណិជ្ជកម្ម ដល់ Galaxy J (ស្អាត ប្រណិត​ តែរាងសាមញ្ញ)?- Microsoft ត្រូវបានរំពឹងថា នឹងវ៉ាឈ្នះ Apple ក្នុងរយះពេល ៣ឆ្នាំ ខាងមុខទៀត- វីដេអូ Concept iPhone 6 មានអេក្រង់៣ជ្រុង មានភ្លើងសញ្ញាណលោត ត្រង់កន្លែងដោតសាកថ្ម

ប្រែសម្រួល៖ សិលាប្រភព៖ tinhte