អង់គ្លេស៖ តាមការអោយដឹងរបស់ទូរទស្សន៍មួយនៃរដ្ឋ West Virginia ប្រទេសអង់គ្លេស បានអោយដឹងថា​ កាលពីម្សិលមិញនេះ មានគូរស្នេហ៍មួយគូរបាននាំគ្នារៀបការ​ នៅកន្លែងខ្ពស់កប់ពពក ពោលគឺនៅលើជ្រោះថ្ម ដែលមានកម្ពស់រហូរដល់​ ២៧.៥ម៉ែត្រ។

width=455

លោក Bob Ewing និងភរិយារបស់គាត់ នាង Antonie Hodge រស់ក្នុងរដ្ឋ West Virginia បាននាំសម្រេចចិត្ដរៀបការដ៏សែនចម្លែកបំផុត ពោលគឺពួកគេបាននាំគ្នា ឡើងទៅរៀបការ នៅលើជ្រោះមួយដែលមានកម្ពស់ 90 ft ដែលស្មើនឹង ២៧.៥ ម៉ែត្រ។​ ការរៀបការនេះ ទៀតសោត ក៏ត្រូវបានគេហទំព័រមួយចំនួនចុះផ្សាយផងដែរ។

width=455

width=455

គួររំលឹកផងដែរថា អាពាហ៍ពិពាហ៍អ្នកទាំងពីរ ក៏ត្រូវបានចូលរូមពី ឪពុកម្ដាយទាំងសងខាងដែរ ជាពិសេសគឺការអបអរសាទរ ពីមិត្រភ័ក្រដ៏ច្រើលើសលប់។ អ្នកទាំងពីរ បាននិយាយថាគេធ្វើដូចនេះ គឺចង់អោយមានអនុស្សារីយ៍ដ៏ល្អមួយ សម្រាប់ឆាកជីវិតរបស់ពួកគេ៕

 

ដោយ​៖ នារីប្រភព៖ dailymail