ស៊ីរី ៖ ថ្មីៗនេះមានប្រភពមួយបានធ្វើការរាយការណ៍ថា កំពុងតែមានជនភៀសខ្លួនចេញពីតំបន់ Ghouta ដែលគ្រប់គ្រងដោយឧទ្ទាមនៅក្នុងប្រទេសស៊ីរី ខណៈដែលស្ថានភាពនៅទីនោះត្រូវបានគេពិពណ៌នាថា គឺជាស្ថានភាពមួយដែលពិបាកបំផុត ។

មន្រ្តីយោធារបស់ប្រទេសស៊ីរីហាក់ដូចជាឈានមុខគេនៅលើផ្នែកជាច្រើន ខណៈដែលខ្លួនព្យាយាមបង្កើតតំបន់បណ្តោះអាសន្ននៅភាគខាងកើតរដ្ឋធានី Damascus ។

/

ស្ថានការណ៍ដ៏យ៉ាបយុឺនជាងនេះទៅទៀត ផែនការសម្រាប់ថ្ងៃអាទិត្យដែលជាជំនួយសង្គ្រោះរបស់ UN ត្រូវបានប្រភពផ្លូវការរបស់ ប្រទេសស៊ីរីនិយាយថា មិនអាចអនុញិតឲ្យចូលទៅក្នុងបរិបទនោះបានទេ ។

ការវាយប្រហារនេះបានកើតឡើង កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៨ និងមានចំនួនមនុស្សស្លាប់ដល់ទៅ ៦០០ នាក់ ។ ហើយក្នុងចំណោមនោះ ភាគច្រើនសុទ្ធតែជាក្មេង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី