កូនកំលោះមួយរូបកំពុងតែធ្វើពិធីរៀបការក្នុងទីក្រុង Feldkrich នៃប្រទេស អាល្លឺម៉ង់ មិនអាចរង់ចាំដល់យប់ដើម្បីសម្ភោធកូនក្រមុំរបស់ខ្លួនបាននោះទេទើបគេទ្រាំមិនបានក៏ចាត់ការអ្នកបំរើតែម្ដងទៅ។កូនកំលោះកំហូចម្នាក់នេះបានលួចចូលទៅក្នុងផ្ទះបាយនៃកន្លែងរៀបអាពាហ៍ពិពាហ៍របស់គេព្រោះតែទ្រាំរង់ចាំដល់យប់មិនបាន ហើយក៏ប្រហែលជាមិនមាននរណាគេដឹងនោះទេប្រសិនបើឪពុកក្មេករបស់គេបានមកដល់នោះ។បើតាមសារព័ត៌មានចុះផ្សាយបានឱ្យដឹងថាបុរសម្នាក់នេះគឺគាត់ចង់ភ្លក់រស់ជាតិនៃសេរីភាពនៅលីវដែលអាចលេងជាមួយនរណាក៏បានមុនពេលដែលគាត់ត្រូវបំផ្លាញជីវិតរបស់គាត់ជាមួយនិងការផ្លាស់ប្ដូរយ៉ាងសម្បើមជាមួយឈ្មោះថាប្ដីគេ។ជាអកុសលគេត្រូវបានឪពុកក្មេករបស់គេធ្វើអោយបាត់បង់សេចក្ដីសុខចុងក្រោយទាំងមិនទាន់ដល់ត្រើយផង។ ឪពុកខាងស្រីបានប្រាប់រឿងហេតុដែលបានកើតឡើងដល់រាល់ភ្ញៀវទាំងអស់ហើយបានប្រាប់ពួកគេឱ្យទៅផ្ទះវិញចុះ កូនក្រមុំបានទៅរករដ្ឋបាលមូលដ្ឋានហើយបានសុំដាក់ពាក្យលះលែង ប៉ុន្តែតាមច្បាប់គឺត្រូវរស់នៅជាមួយគ្នាឱ្យបាន ៦ ខែសិនទើបអាចលះលែងបានក្រោយមកមិនមានអ្វីកើតឡើងនោះទេ កូនក្រមុំបានរស់នៅដាច់ពីកូនកំលោះរូបនោះហើយកូនកំលោះកំហូចនោះក៏ដឹកដៃអ្នកបំរើដែលខ្លួនដេកជាមួយនោះទៅផ្ទះដើម្បីបញ្ចប់ការងារដែលឪពុកក្មេកគេបានមកកាត់សង្វាក់៕

/

ដោយ៖ ផានិតប្រភពពី៖ breakingworldnews