Apple US បានធ្វើការអាប់ឡូតឡើងហើយនូវតំលៃលក់របស់ iPhone 5 Version Unlock នៅលើគេហទំព័ររបស់ខ្លួន។

តាមតារាងយើងឃើញថា តំលៃលក់របស់ iPhone 5 16GB គឺ 649$ និងបន្ថែម 100$ សំរាប់ទំហំបន្តបន្ទាប់។ សំរាប់ Version iPhone 5 32GB CDMA ក៏មានតំលៃស្មើនឹង Version GSM។ ព័ត៌មានស្តីពីបណ្តា Version Unlock របស់ iPhone 5 លក់នៅលើទីផ្សារអាមេរិចបានលេចឡើងនៅលើគេហទំព័ររបស់ Apple កត្តានេះមានន័យថាថ្ងៃដាក់លក់ក៏នឹងខិតជិតមកដល់ហើយដែរ។ តាមការកំនត់ Apple នឹងដាក់លក់ iPhone 5 Version Unlock នៅអាមេរិច ពេលដែល iPhone 5 ត្រូវបាននាំទៅកាន់គ្រប់ប្រទេសទាំងអស់លើពិភពលោកចប់សព្វគ្រប់។

/ តំលៃលក់ iPhone 5 Version Unlock នៅលើទីផ្សារ Singapore គឺ 16 GB 773$, 32 GB 888$និង 64 GB 1010$។ សំរាប់នៅលើទីផ្សារកម្ពុជាវិញគឺចាប់ពី 1035$ ដល់ 1205$។ សង្ឃឹមថាiPhone 5 Version Unlock នឹងឆាប់ដាក់លក់នៅអាមេរិចដើម្បីឲ្យប្រិយមិត្ត ពិសេសអ្នកដែលមានបងប្អូននៅទីនោះបានទិញ iPhone 5 Version Unlock បានតំលៃទាបបន្តិច៕

/

ដោយ៖ សិលាប្រភព៖ tte